
រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក David Cameron និយាយនៅថ្ងៃអង្គារនេះថា វិធានការកាត់បន្ថយសមត្ថភាពវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែននៅតែបន្ត ក្រោយសហរដ្ឋអាមេរិក និងអង់គ្លេស បើកការវាយប្រហារជាថ្មីម្តងទៀតកាលពីរយៈពេល ១ថ្ងៃមុន ។
គួរឲ្យដឹងថា មន្ទីរបញ្ចកោណបាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារជាថ្មីម្តងទៀតកាលពីថ្ងៃចន្ទនៅប្រទេសយេម៉ែន ដោយមានគោលដៅលើទីតាំងស្តុកអាវុធក្រោមដីរបស់ក្រុមឧទ្ទាមហ៊ួធី ក៏ដូចជាសមត្ថភាពមីស៊ីដែលដែលតែងតែដាក់គោលដៅវាយប្រហារលើការដឹកជញ្ជូនក្នុងសមុទ្រក្រហម ។
លោក Cameron និយាយប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មានថា អ្វីដែលពួកយើងបានធ្វើកាលពីថ្ងៃម្សិលមិញ គឺជាការផ្ញើរសារច្បាស់ក្រឡែតថា ពួកយើងនឹងបន្តកាត់បន្ថយសមត្ថភាពរវាយប្រហាររបស់ពួកគេ ។
ក្រុមឧទ្ទាមហ៊ួធីដែលគ្រប់គ្រងតំបន់មានប្រជាជនច្រើនជាងគេក្នុងប្រទេសយេម៉ែន បាននិយាយថា ការវាយប្រហាររបស់ពួកគេ ជាការបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅពេលអ៊ីស្រាអែលវាយប្រហារលើតំបន់ហ្កាហ្សា ។
លោក Cameron និយាយទៀតថា លោកនឹងបំពេញទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ ដើម្បីជំរុញការផ្អាកសង្រ្គាមក្នុងបុព្វហេតុមនុស្សធម៌ក្នុងសង្រ្គាមនៅតំបន់ហ្គាហ្សា ដែលនឹងនាំឲ្យកើតមានបទឈប់បាញ់អចិន្រ្តៃយ៍រវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ ។
លោកបានជំរុញផងដែរដល់សមាជិកព្រឹទ្ធសភាចក្រភពអង់គ្លេស គាំទ្រសេចក្តីព្រាងច្បាប់ដែលនឹងមើលឃើញក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនដែលមកដល់តំបន់ឆ្នេរភាគខាងត្បូងអង់គ្លេសតាមទូកពោងតូចៗ ត្រូវបានបញ្ជូនទៅកាន់ប្រទេសរវ៉ាន់ដា ៕