
កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមនគរបាលអេក្វាឌ័រ បាននិរទេសមេដឹកនាំដែលត្រូវបានចាប់ខ្លួនរបស់ក្រុមឧទ្ទាមប្រឆាំងប្រដាប់កូឡុំប៊ី Oliver Sinisterra ។
លោក Carlos L ដែលគេស្គាល់ថាជា El Gringo ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃអាទិត្យនៅទីក្រង Ibarra ស្ថិតនៅតំបន់ភាគខាងជើងប្រទេសអេក្វាឌ័រ បន្ទាប់ពីការប្រតិបត្តិការតាមចាប់ខ្លួនអស់រយៈពេល ៣ខែរបស់កងកម្លាំងសន្តិសុខ ។
ក្រុមនគរបាល និយាយថា លោក Carlos បានជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មជាច្រើននៅក្នុងប្រទេសអេក្វាឌ័រ ជាពិសេសជាមួយក្រុមភេរវកម្មនៅទីក្រុង San Lorenzo របស់អាហ្សង់ទីន ស្ថិតនៅជិតព្រំដែនជាមួយកូឡុំប៊ី ។
ក្រុម Oliver Sinisterra គឺជាក្រុមប្រឆាំងមួយរបស់ក្រុមឧទ្ទាម Segunda Marquetalia ដែលបច្ចុប្បន្នឈប់ធ្វើសង្រ្គាមជាមួយកងកម្លាំងបដិវត្តន៍កូឡុំប៊ី(FARC) គឺជាក្រុមប្រឆាំងមួយដែលបោះបង់ចោលកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៦ជាមួយរដ្ឋាភិបាលកូឡុំប៊ី ។
ក្រុមរណសិរ្ស Oliver Sinisterra ប្រតិបត្តិការនៅខេត្ត Narino របស់ប្រទេសកូឡុំប៊ី និងខេត្ត Esmeraldas របស់ប្រទេសអេក្វាឌ័រ ។
កាលពីថ្ងៃចន្ទនោះដែរ ប្រទេសអេក្វាឌ័រ រឹបអូសបានសារធាតុកូកាអ៊ីនច្រើនបំផុតចំនួន ២២ តោន ។ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ប្រតិបត្តិការយោធានៅក្នុងប្រទេសអេក្វាឌ័រ បានរកឃើញកូកាអ៊ីនច្រើនបំផុតចំនួន ២២ តោន ពីការរឹបអូសគ្រឿងញៀនធំបំផុត ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ។
កងទ័ពនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គ្រឿងញៀន ដែលត្រូវបានចែកចាយមានចំនួន ៧៣៣ កញ្ចប់ ទំនងជាត្រូវបានបម្រុងទុកសម្រាប់ការដឹកជញ្ជូនទូទាំងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក ៕