សម្តេចធិបតី ណែនាំឱ្យអគ្គស្នងការនគរបាលជាតិ ពង្រឹងការពិនិត្យជាតិអាល់កុលបន្ថែមទៀត នៅតាមដងផ្លូវ

2024/01/23 11:44:29 pm        348

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ណែនាំឱ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យ និងរឹតបណ្តឹងបន្ថែមទៀត ចំពោះជាតិអាល់កុលនៅតាមដងផ្លូវ ខណៈបញ្ហាចរាចរណ៍ បានកើតឡើងយ៉ាងរន្ធត់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺដោយសារតែគ្រឿងស្រវឹង។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាចរាចរណ៍ដែលបានកើតឡើង​ដោយសារគ្រឿង​ស្រវឹង​ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ​គួរឲ្យរន្ធត់យ៉ាងខ្លាំង ជាក់ស្តែងដូចករណី​ដែលបានបុក​មនុស្សស្លាប់ ​និងរងរបួសជាច្រើននាក់នៅស្ពានឫស្សីកែវ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ដោយ​សារតែគ្រឿងស្រវឹងនេះតែម្តង ​ដូច្នេះត្រូវតែអនុវត្តន៍ ពិនិត្យជាតិអាល់កុល​ចំពោះអ្នកបើកបរ​តាម​ដងផ្លូវ​បន្ថែមទៀត ​ចាប់ពីពេលនេះតទៅ។

ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​ក៏បានអំពាវដល់បណ្តាប្រព័ន្ធផ្សព្វ ផ្សាយទាំងអស់ធ្វើការផ្សព្វផ្សាយ​ពាណិជ្ជកម្មស្រាបៀ គប្បីត្រូវមានកម្រិត​ដោយ​មិនត្រូវ​ឲ្យពិធីករ ពិធីការិនី ឬប្រជាពលរដ្ឋ ​ជាពិសេសគឺយុវជន-យុវនារី​ គាស់​កំប៉ុង​ភ្លក់​ស្រាបៀ​ដែល​កំពុង​មានការ​ឡាយ ​ក្នុងកម្មវិធីអ្វីនោះឡើយ ខណៈរូបភាព​ដែលបង្ហាញ​ពី​យុវជនឲ្យមានការភ្លក់​ស្រាបៀ​នៅលើប្រព័ន្ធផ្សព្វផ្សាយទៅកាន់មហាជននោះ វាជះឥទ្ធិពលអាក្រក់ដល់សង្គមទាំងមូល។

យ៉ាងណាក៏ដោយក្រោយមានការផ្ទុះការរិះគន់​ចំពោះ​ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទង​នឹងស្រាបៀ​នោះ​សម្តេច ធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី​ក៏បានកោះប្រជុំជាមួយថ្នាក់ដឹកនាំ​ប្រព័ន្ធផ្សព្វផ្សាយ​នានា​ផងដែរ ដោយកិច្ចប្រជុំនោះ​ត្រូវបាន​សម្តេច អះអាងថា ម្ចាស់​ក្រុមហ៊ុន​ប្រព័ន្ធផ្សព្វផ្សាយ​ទទួល​ការ​សំណូមពរពីសម្តេច ហើយពួកគេនឹងធ្វើការ​ផ្សព្វផ្សាយ​ដូចអ្វីដែល​នាយករដ្ឋមន្រ្តី បាន​ណែនាំយ៉ាងដូច្នេះដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm