
អំឡុងជំនួបក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Sergei Lavrov បានអះអាងថា ផ្នែកសំខាន់នៃថវិកាយោធាសហរដ្ឋអាមេរិកដែលបានបែងចែកឲ្យអ៊ុយក្រែន ត្រូវបានប្រើប្រាស់ ដើម្បីពង្រឹងឧស្សាហកម្មយោធាសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។
លោកនិយាយថា ទីក្រុងម៉ូស្គូ បានច្រានចោលរាល់ផែនការសន្តិភាពទាំងអស់គាំទ្រដោយទីក្រុងគីវ និងលោកខាងលិច ហើយចិនក៏បានព្រមានដែរថា ភាពវឹកវរសកលលោកបន្ថែមទៀត អាចនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលដែលកំពុងតែយឺតយ៉ាវស្រាប់ ។
លោក Lavrov បានលើកឡើងថា ផ្អែកលើសេចក្តីថ្លែងការណ៍ ប្រហែលជា ៩០ភាគរយនៃជំនួយយោធាផ្តល់ជូនដោយសហរដ្ឋអាមេរិកដល់ទីក្រុងគីវ មាននៅសហរដ្ឋអាមេរិក ដែលវារួមចំណែកក្នុងការអភិវឌ្ឍន៍សមត្ថភាពយោធារបស់ពួកគេ ។
លោកថា របស់ចាស់ហួសសម័ស ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន ហើយភាគច្រើននៃរោងចក្រសំខាន់ៗរបស់អ៊ុយក្រែន ដែលកំពុងផលិតសារធាតុលីចូម ត្រូវបានលក់ឲ្យអាមេរិក ហើយដីជួលក្នុងតម្លៃទាបបំផុត ។
លោក Lavrov ដែលជាមន្រ្តីការទូតជាន់ខ្ពស់បំផុតរបស់រុស្ស៊ី បានអះអាងថា កងកម្លាំងអ៊ុយក្រែន បានបរាជ័យទាំងស្រុងនៅលើសមរភូមិប្រយុទ្ធ ហើយពួកគេមិនអាចយកឈ្នះ ឬធ្វើឲ្យរុស្ស៊ីទន់ខ្សោយបានឡើយ ។
លោកនិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខ UNថា ទីក្រុងម៉ូស្គូ តែងតែត្រៀមខ្លួនរួចរាល់ក្នុងការចរចាលើសន្តិភាព ប៉ុន្តែលោកអះអាងថា ផែនការសន្តិភាពបង្ហាញដោយអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ពួកគេ ត្រូវបានប្រើប្រាស់គ្រាន់តែការបិទបាំងការពិត ដើម្បីបន្តសង្រ្គាម និងទទួលបានប្រាក់ពីក្រុមអ្នកបង់ពន្ធលោកខាងលិចប៉ុណ្ណោះ ៕