
សាមជិកក្រុមកុលសម្ព័ន្ធយេម៉ែនរាប់ពាន់នាក់ បានចូលរួមពិធីបង្ហាញយោធា រួមទាំងការបញ្ចប់ការសិក្សារបស់ក្រុមយុទ្ធជនក្មេងៗផងដែរ ។
ក្រុមជីវពលដែលភាគច្រើនជាសមាជិកក្រុមកុលសម្ព័ន្ធ Bani Hashish បានបង្ហាញអាវុធរបស់ពួកគេ ហើយនិងបាននិយាយថា ពួកគេនឹងបន្តធ្វើសង្រ្គាមជាមួយសត្រូវអាមេរិក និងអង់គ្លេសនៅសមុទ្រក្រហម ។
ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ដែលគ្រប់គ្រងតំបន់មានពលរដ្ឋរស់នៅច្រើនរបស់យេម៉ែន បានវាយប្រហារលើនាវានៅមាត់សមុទ្រក្រហម ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣រហូតមក ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន តាមរយៈការវាយប្រហារលើគោលដៅនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ។
ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធីនេះដែរ បានបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិបង្វែរទិសដៅធ្វើដំណើររបស់ពួកគេរវាងអឺរ៉ុប និងអាស៊ី ទៅកាន់ផ្លូវទឹកនៅជុំវិញអាហ្វ្រិក បើទោះបីជាត្រូវការប្រើពេលវេលាយូរ និងចំណាយថវិកាច្រើនក៏ដោយ ។
សហរដ្ឋអាមេរិក និងអង់គ្លេស បានចាប់ផ្តើមទម្លាក់គ្រាប់បែកលើគោលដៅក្រុមឧទ្ទាមហ៊ូធីកាលពីសប្តាហ៍មុន ក្នុងប្រតិបត្តិការមួយដែលពួកគេចាត់ទុកថាជាការធ្វើអន្តរាគមន៍បើកផ្លូវដឹកជញ្ជូនដ៏មមាញឹករបស់ពិភពលោកមួយនេះ ៕