ឯកឧត្តមព្រំ សុខា ជំរុញឲ្យបង្កើនសកម្មភាពតាមដាន និងស្រាវជ្រាវបន្ថែមការនាំចូលសារធាតុគីមីផ្សំកែច្នៃផលិតសារធាតុញៀន

2024/01/24 12:33:57 am        181

ភ្នំពេញ ៖ អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រី ស្នើដល់អន្តរក្រសួង និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនសកម្មភាពតាមដាន និងស្រាវជ្រាវបន្ថែមទៀត ការនាំចូលសារធាតុគីមីផ្សំ និងការកែច្នៃផលិតសារធាតុញៀន ដើម្បីធានាសុវត្ថិភាព និងបង្ការទប់ស្កាត់ការប្រើប្រាស់សារធាតុគីមីផ្សំខុសច្បាប់ និងការលួចបង្វែរពីជំនួញស្របច្បាប់យកទៅផលិតគ្រឿងញៀនខុសច្បាប់។

 នៅក្នុងកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា បានគូសបញ្ជាក់ថា គោលដៅដែលត្រូវបង្កើនការត្រួតពិនិត្យការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់នោះ គឺនៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស និងនៅទីកន្លែងរផ្សេងទៀត ដែលសង្ស័យមានការចែកចាយ និងការប្រើប្រាស់សារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមការងារអន្ដរក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវប្រមូលព័ត៌មានពាក់ព័ន្ធការនាំចូល នាំចេញ ដឹកជញ្ជូន រក្សាទុក ជួញដូរ ប្រើប្រាស់ និងសន្និធិសារធាតុ ដែលបានប្រើប្រាស់នៅក្នុងវិស័យដូចមានចែងក្នុងប្រការ២ នៃសេចក្ដីសម្រេចនេះ ដើម្បីចាត់វិធានការគ្រប់គ្រងនិងត្រួតពិនិត្យការនាំចេញ នាំចូល ការដឹកជញ្ជូន ការរក្សាទុក ការជួញដូរ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់ ដើម្បីធានាសុវត្ថិភាព និងបង្ការទប់ស្កាត់ការប្រើប្រាស់ខុសច្បាប់ និងការលួចបង្វែរពីជំនួញស្របច្បាប់យកទៅផលិត គ្រឿងញៀនខុសច្បាប់ជាដើម។

បើតាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ បានបញ្ជាក់ឲ្យដឹងថា ផ្អែកតាមលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន៨លើកកន្លងទៅ (២០១៧-២០២៣) កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន៥៥,៣០៥ករណី ឃាត់ខ្លួនជនសង្ស័យ ១២០,៣០៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ២៧,៦៤១គីឡូក្រាមនិងសារធាតុគីមីផ្សំប្រមាណ៥២០,០០៥គីឡូក្រាមរួមទាំងមធ្យោបាយ សម្ភារៈនិង វត្ថុតាងជាច្រើនទៀត។

ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់បន្ថែមថាក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវ បានរកឃើញ និងបានបង្ក្រាបបទល្មើសគ្រឿងញៀន ដែលមានអង្គការចាត់តាំងចំនួន៤៣៥ករណី ឃាត់ខ្លួនមេក្លោង១៦៤នាក់ និងខ្សែរយៈបណ្តាញ៨១១នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm