
ទូរទស្សន៍រដ្ឋចិន CCTVបានរាយការណ៍នៅថ្ងៃអង្គារនេះថា ព្រិលធ្លាក់ខ្លាំង បានគ្រប់ដណ្តប់តំបន់ជាច្រើននៅភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យមានផលរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូន ហើយនិងបានធ្វើឲ្យខូចខាតដល់កសិដ្ឋានដាំដំណាំជាច្រើនកន្លែងផងដែរ ។
រូបភាពវីដេអូឃ្លីបពី CCTVកាលពីថ្ងៃចន្ទ ឃើញការធ្វើចរាចរណ៍លើដងផ្លូវហាយវ៉េសំខាន់ៗជាច្រើនខ្សែ ស្ថិតក្នុងខេត្ត Zhejiang, Guizhou និងខេត្ត Guangxi ត្រូវជាប់គាំង ក្នុងនោះផ្លូវជាច្រើនខែ បានបិទការធ្វើចរាចរណ៍ ដោយសារ ព្រិលធ្លាក់ខ្លាំង ។
ដោយឡែក ទីក្រុងជាច្រើននៅតំបន់ភាគខាងត្បូងប្រទេសចិន បានជួបថ្ងៃដ៏ត្រជាក់បំផុតគិតមកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៤នេះផងដែរ ។
CCTV រាយការណ៍ កសិដ្ឋានដាំផ្សិតនៅស្រុក Le'an ខេត្ត Jiangxi បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែព្រិលធ្លាក់ ។
មន្ទីរឧតុនិយមរដ្ឋ រាយការណ៍ថា ស្ថានភាពអាកាសធាតុត្រជាក់ខ្លាំងនេះដែរ ត្រូវបានគេរំពឹងថានឹងលែងមាន ចាប់ពីថ្ងៃអង្គារនេះតទៅ ពេលដែលសីតុណ្ហភាពកើនឡើងនៅរយៈពេល ៣ថ្ងៃបន្តបន្ទាប់ ៕