WFP៖ ជំនួយដ៏តិចតួចទៅដល់តំបន់ហ្កាហ្សា ជំរុញឲ្យមានហានិភ័យកើត «តំបន់ទុរ្ភិក្ស»

2024/01/24 03:09:06 am        167

កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅថ្ងៃអង្គារ (ទី២៣ ខែមករា) នេះ បាននិយាយថា មានជំនួយស្បៀងអាហារដ៏តិចតួចប៉ុណ្ណោះ ដែលត្រូវបានផ្ដល់ឲ្យហួសពីភាគខាងត្បូងនៃតំបន់ហ្កាហ្សា ចាប់តាំងពីជម្លោះចាប់ផ្ដើមផ្ទុះឡើង ហើយថា ហានិភ័យនៃការការកើតតំបន់ទុរ្ភិក្ស នៅក្នុងដែនដីប៉ាឡេស្ទីន នៅតែមានដដែល។

ការវាយលុករបស់អ៊ីស្រាអែលដែលបានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារយ៉ាងកំរោលដ៏ឃោរឃៅរបស់ពួកសកម្មប្រយុទ្ធហាម៉ាស នៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា បានធ្វើឲ្យមានការផ្លាស់ទីលំនៅដោយភាគច្រើននៃប្រជាជន ២,៣លាននាក់ នៅហ្កាហ្សា ហើយបណ្តាលឲ្យមានការខ្វះខាតស្បៀងអាហារ ទឹក និងការផ្គត់ផ្គង់វេជ្ជសាស្ត្រយ៉ាងធ្ងន់ធ្ងរ។

យោងតាមអាជ្ញាធរប៉ាឡេស្ទីន យ៉ាងហោចណាស់មនុស្ស ២៥.២៩៥នាក់ នៅហ្កាហ្សា ត្រូវបានសម្លាប់ ស្របពេលមានការភ័យខ្លាចថា រាប់ពាន់នាក់ទៀតត្រូវបានកប់នៅក្រោមគំនរបាក់បែកនៃតំបន់ឆ្នេរសមុទ្រដែលរងការបំផ្លិចបំផ្លាញដោយភាគច្រើន។

លោកស្រី Abeer Etefa អ្នកនាំពាក្យ WFP ប្រចាំតំបន់មជ្ឈិមបូព៌ា បាននិយាយថា៖ «មានការពិបាកណាស់ក្នុងការចូលទៅកាន់កន្លែងដែលយើងត្រូវទៅឲ្យដល់ក្នុងតំបន់ហ្កាហ្សា ជាពិសេសនៅភាគខាងជើងនៃតំបន់ហ្កាហ្សា។ មានជំនួយតិចតួចណាស់ ដែលអាចផ្ដល់ឲ្យហួសពីភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។ ហើយខ្ញុំគិតថា ហានិភ័យនៃការកើតមានតំបន់ទុរ្ភិក្ស ក្នុងតំបន់ហ្កាហ្សា នៅតែមានច្រើនណាស់»។

សូមបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព ការផ្តល់ជំនួយទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា ត្រូវបានរឹតបន្តឹង ហើយតំបន់នេះត្រូវបានកាត់ផ្តាច់ទាំងស្រុងពីជំនួយពីខាងក្រៅ អស់រយៈពេលជាច្រើនសប្ដាហ៍ នៅក្នុងជម្លោះនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm