
ទាហ៊ានអ៊ុយក្រែន ដែលនៅជិតខ្សែត្រៀមជួរមុខ បានមើលនៅក្នុងវ៉ែនតាវីដេអូនិម្មិត និងព្យាយាម
ត្រួតពិនិត្យអ្វី ដែលមាននៅក្នុងដៃ ទាំងពីរ ខណៈដែលខ្លួនបញ្ជាយានដ្រូននៅក្នុងសង្រ្គាមប្រឆាំង
នឹងរុស្ស៊ី។
យន្ដហោះគ្មានមនុស្សបើក(UAVs) ឬ យានដ្រូន បានក្លាយជាផ្នែកមួយដ៏រស់រវើកនៃកិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់អ៊ុយក្រែនចាប់តាំងពីរុស្ស៊ី បានបើកការវាយលុកទ្រង់ទ្រាយធំកាលពីខែកុម្ភៈឆ្នាំ២០២២មក។ ជាងនេះទៅទៀត យានដ្រូនរាប់ពាន់គ្រឿង អាចធ្វើការវាយឆ្មក់លើទីតាំងជាច្រើនរបស់
រុស្ស៊ី នៅភាគខាងកើត និងខាងត្បូងប្រទេសអ៊ុយក្រែន នៅពេលណាមួយ។
ប៉ុន្ដែភាគច្រើនក្នុងចំណោមយានដ្រូនទាំងនោះ ត្រូវផ្គុំដំឡើងដោយក្រុមអ្នកស្ម័គ្រចិត្តភ្លាមៗនិងមានតម្លៃថោក ហើយកង្វះគុណភាពកំពុងាធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់អ៊ុយក្រែននៅក្នុងការរាវរក និងវាយប្រហារទីតាំងរបស់រុស្ស៊ី។
នៅឯទីកន្លែងមួយដែលគេមិនស្គាល់នៅតាមសមរភូមិខាងកើត ក្នុងតំបន់ដូនេត ក្រុមទាហាននៅ ក្នុងកងអនុសេនាធំរ៉ារ៉ូស(Raroh) បាននិយាយថា ពួកគេគួរតែមានឧបករណ៍ផលិតបានល្អ១០គ្រឿង ប្រសើរជាង មានឧបករណ៍៥០គ្រឿងដែលមិនអាចទុកចិត្ដបាន។
ប្រតិបត្ដិករយានដ្រូនមួយចំនួន បានអំពាវនាវអោយយានដ្រូនឬUAVs ធ្វើការពិសោធន៍មុននឹងដាក់ឲ្យប្រើប្រាស់នៅក្នុងសង្រ្គាម។
ទាហានអ៊ុយក្រែនម្នាក់ទៀត ដែលប្រើប្រាស់សញ្ញាហៅ Pit បាននិយាយថា យានដ្រូនគួរតែបញ្ជាក់ពីស្ដង់ដាដើម្បីឲ្យប្រតិបត្ដិករដឹងពីរបៀបប្រើប្រាស់ឧបករណ៍នោះមុននឹងយកវាទៅប្រើការ។
ក្រសួងការជាតិអ៊ុយក្រែន មិនបានឆ្លើយតបភ្លាមៗទេទៅនឹងសំណើរបស់អ្នកសារព័ត៌មាន Reutersដែលសុំធ្វើអត្ថាធិប្បាយចំពោះការលើកឡើងរបស់ទាហានទាំងពីរនាក់នោះ។
ការប្រើប្រាស់នូវអ្វីដែលគេដឹងថា ជាយានដ្រូនដែលអាចមើលឃើញមនុស្សមុនគេនៅក្នុងចម្បាំងនោះ បានក្លាយជាយុទ្ធសាស្រ្ដមួយក្នុងចំណោមយុទ្ធសាស្រ្ដជាច្រើនទៀតដែលមានតម្លៃថោកដែលអ៊ុយក្រែនបានប្រើប្រាស់ដើម្បីការពារខ្លួន។
ដោយឡែក រុស្ស៊ីបានពង្រីកកងយានដ្រូនរបស់ខ្លួន ចាប់តាំងពីសង្រ្គាចាប់ផ្ដើម ហើយបានធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់ខ្លួននៅក្នុងការរារាំងសង្រ្គាមប្រើប្រាស់អេឡិចត្រូនិកUAVsរបស់អ៊ុយក្រែន ប៉ុន្ដែយានដ្រូនទាំងនោះ គឺគ្រាន់តែជាផ្នែកសម្របខ្លួនមួយនៃវិស័យការពារជាតិរបស់អ៊ុយក្រែនប៉ុណ្ណោះ៕