អាមេរិក វាយប្រហារគោលដៅនៅអ៊ីរ៉ាក់ បន្ទាប់ពីកងកម្លាំងខ្លួនបានរងរបួស

2024/01/24 04:19:44 pm        167

មន្ទីរបញ្ចកោណបាននិយាយថា សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រឆាំងនឹងមូលដ្ឋានចំនួន ៣ទីតាំង ដែលភ្ជាប់ទៅនឹងកងជីវពលគាំទ្រដោយអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ (២៣ មករា) បន្ទាប់ពីការវាយប្រហារកាលពីចុងសប្តាហ៍ទៅលើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ាក់ ដែលបានធ្វើឱ្យកងកម្លាំងសហរដ្ឋអាមេរិករងរបួស។

ទាហានអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី ត្រូវបានវាយប្រហារប្រហែល ១៥០ដងដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងតំបន់ហ្កាហ្សា បានចាប់ផ្តើមនៅក្នុងខែតុលា មកដោយបង្កើតសម្ពាធលើលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ឱ្យឆ្លើយតបផ្នែកយោធា ទោះបីជាមានភាពរសើបផ្នែកនយោបាយនៅក្នុងទីក្រុងបាកដាដ ក៏ដោយ។

កាលពីថ្ងៃសៅរ៍ បុគ្គលិកអាមេរិក ៤នាក់ បានរងរបួសផ្នែកខួរក្បាលយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមូលដ្ឋានទ័ពអាកាស អ៊ីន អាល់អាសាដ (Ain al-Asad) របស់អ៊ីរ៉ាក់ ត្រូវបានវាយប្រហារដោយមីស៊ីលបាលិស្ទិក និងគ្រាប់រ៉ូកែតជាច្រើន ដែលបាញ់ដោយពួកសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ពីខាងក្នុងប្រទេសអ៊ីរ៉ាក់។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលអនុវត្តប្រតិបត្តិការនៅមជ្ឈិមបូព៌ា បាននិយាយថា ការវាយប្រហារនេះបានកំណត់គោលដៅលើក្រុម ខាតាអ៊ីប ហេសបូឡា (Kataib Hezbollah) ដែលរួមមានទីស្នាក់ការ កន្លែងផ្ទុក និងទីតាំងហ្វឹកហាត់សម្រាប់រ៉ូកែត មីស៊ីល និងសមត្ថភាពយានដ្រូន។

នៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រភពវេជ្ជសាស្រ្ត និងប្រភពសកម្មប្រយុទ្ធបាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានសម្លាប់សកម្មប្រយុទ្ធយ៉ាងហោចណាស់ពីរនាក់ និងធ្វើឲ្យមនុស្សបួននាក់ផ្សេងទៀតបានរងរបួស៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm