លោក Trump យកឈ្នះលោកស្រី Haley ដែលអាចរុញឲ្យលោកទទួលបានការតែងតាំងជា បេក្ខភាពប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ

2024/01/24 04:49:12 pm        175

លោក Donald J. Trump បានយកឈ្នះលើលោកស្រី នីគីហាលី(Nikki Haley) នៅក្នុង​ការ​បោះឆ្នោត​បឋមនៅរដ្ឋ New Hampshire កាលពីថ្ងៃអង្គារ ដោយបន្ត​សន្ទុះ​រប​ស់លោ​ក​ឆ្ពោះ​ទៅ​រកការ​តែង​តាំង​ជាបេក្ខភាពប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ និងបានលើកឡើងនូវ​សំណួរ​ថ្មីៗ​អំពី​លទ្ធភាពជោគជ័យរបស់លោកស្រីនៅពេលខាងមុខ។

ជ័យជម្នះ​របស់លោក Trump ដែលត្រូវបានហៅដោយសារព័ត៌មាន AP នៅពេលការិយាល័យ​បោះឆ្នោត​ចុង​ក្រោយបានបិទនៅម៉ោង ៨ យប់ ដែលមានន័យថា លោកបានទម្លាក់លោក Ron DeSantis ក្នុងរដ្ឋ Iowa និងលោកស្រី Haley ក្នុងរដ្ឋ New Hampshire ជារដ្ឋពីរដែលពួកគេ​បាន​ធ្វើ​យុទ្ធនាការ និងចំណាយពេលច្រើនបំផុត។ គ្មានបេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​ណាម្នាក់​ធ្លាប់​បាន​ឈ្នះក្នុងរដ្ឋចំនួនពីរដំបូងឡើយ ហើយ​បន្ទាប់មកមិនបាន​ទទួល​ការ​តែងតាំង​ជា​បេក្ខភាព​ប្រធានាធិបតីឡើយនៅទីបំផុតនោះទេ។  

លោកស្រី Haley បានទទួលស្គាល់បរាជ័យរបស់លោកស្រី ហើយបានអបអរសាទរចំពោះលោក Trump ប៉ុន្តែបានប្តេជ្ញាថានឹងបន្តយុទ្ធនាការរបស់របស់លោកស្រីទៅកាន់រដ្ឋ South Carolina ជារដ្ឋកំណើតរបស់លោកស្រី ដែលនឹងរៀបចំការបោះឆ្នោតបឋមនៅថ្ងៃទី ២៤ ខែកុម្ភៈ។ 

លោក​ស្រីបា​នប្រាប់ក្រុមអ្នកគាំទ្រនៅ Concord, N.H. ថា រដ្ឋ New Hampshire គឺជារដ្ឋដំបូង​គេ​នៅ​ក្នុង​ប្រទេសនេះ មិនមែនជារដ្ឋចុងក្រោយនៅក្នុងប្រទេសនោះទេ។ ការប្រណាំង​ប្រជែងនេះគឺ​នៅ​វែង​ឆ្ងាយទៀត។ នៅសល់រដ្ឋរាប់សិបទៀតដែលត្រូវទៅ។ ហើយកន្លែងបន្ទាប់គឺរដ្ឋ South Carolina ដ៏ផ្អែមល្ហែមរបស់លោកស្រី។

លោកស្រីបានស្តីបន្ទោសលោក Trump ចំពោះការបរាជ័យ​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោតកាលពីឆ្នាំ២០១៨ ហើយបានព្រមានថាសំណុំរឿងតុលាការរបស់លោក ភាព​ចម្រូង​ចម្រាស និងភាពចលាចលដែលមិនអាចបំភ្លេចបាន នឹងធ្វើឱ្យប៉ះពាល់​ដល់​យុទ្ធនាការ​របស់​លោក​។

លោកស្រីបាននិយាយថា លោកស្រីនឹងយកឈ្នះលោកប្រធានាធិបតី Biden ហើយលោក Trump នឹងចាញ់ និងបើកផ្លូវអាណត្តិទីពីរសម្រាប់ប្រធានាធិបតីកំពុងកាន់តំណែង និង​អនុ​ប្រធានា​ធិបតីលោកស្រី Kamala Harris ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm