ក្រុមឧទ្ទាម ហ៊ួទី (Houthi)គាំទ្រដោយប្រទេសអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន បាននិងកំពុងគំរាមកំហែងពាណិជ្ជកម្មពិភពលោក ដោយដាក់គោលដៅលើនាវាពាណិជ្ជកម្មដែលបានធ្វើដំណើរឆ្ពោះទៅកាន់ព្រែកជីក ស៊ុយអេ(Suez) ក្នុងសមុទ្រក្រហម។

ការចាប់ផ្តើមការវាយលុករបស់ពួកគេលើនាវាពាណិជ្ជកម្មរបស់លោកខាងលិចកាលពីថ្ងៃទី ១៩ ខែតុលា ក្រុមចលនា ហ៊ួទី របស់ប្រទេសយេម៉ែនបានពន្យឺតខ្សែផ្គត់ផ្គង់នៅអឺរ៉ុប ហើយក្រុមអ្នកជំនាញនិយាយថាអ្នកប្រើប្រាស់នឹងត្រូវជួបស្ថានភាពលំបាក ។

ក្រុមហ៊ួទី បានចាប់ផ្តើមការវាយប្រហាររបស់ពួកគេលើផ្លូវដឹកជញ្ជូនពាណិជ្ជកម្ម និងក្រុមហ៊ុនដឹកជញ្ជូនលោកខាងលិច ជាការបង្ហាញពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប៉ាឡេស្ទីនក្នុងជម្លោះអ៊ីស្រាអែល និងហ្កាហ្សា ប៉ុន្តែភ្នាក់ងារឃ្លាំមើលអន្តរជាតិរួមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានហៅការវាយប្រហារនេះថា ជាការបំពាន។

លោក រៃអិន ពីទ័រសេន (Ryan Petersen) នាយកប្រតិបត្តិនៃក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់សូហ្វវែរ Flexport បានប្រាប់សារព័ត៌មាន CGTN ថា រហូតមកដល់ពេលនេះនាវាដឹកកុងតឺន័រជាង៧លាន ត្រូវបានបង្វែរចេញពីផ្លូវទឹកនោះ ពិតជាសំខាន់ណាស់ ៩០ ទៅ ៩៥% នៃនាវាដឹកទូកុងតឺន័រទាំងអស់ដែលឆ្លងកាត់ ព្រែកជីក ស៊ុយអេ (Suez)ជាប្រពៃណី កំពុងធ្វើដំណើរតាមផ្លូវវាងដ៏វែងឆ្ងាយជុំវិញទ្វីបអាហ្រ្វិក ដើម្បីបញ្ចៀសការវាយប្រហារ ដោយមីស៊ីលទាំងនេះពីក្រុមចលនាហ៊ួទី ។
ហើយឥឡូវនេះ ក្រុមអ្នកជំនាញខាងដឹកជញ្ជូនពាណិជ្ជកម្មនិយាយថា ក្រុមអ្នកប្រើប្រាស់នឹងជួបស្ថានភាពលំបាក់ ដោយត្រូវរង់ចាំពេលវេលាបន្ថែម និងកង្វះខាតផលិតផល។
នាវាយ៉ាងហោចណាស់ចំនួន១០ គ្រឿងត្រូវបានខូចខាតនៅក្នុងការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ួទី ចាប់តាំងពីខែតុលា ហើយនាវិក២៥នាក់នៅតែជាប់ឃុំខ្លួននៅក្នុងប្រទេសយេម៉ែន។ ជម្លោះនេះក៏បានឆក់យកជីវិតទាហានជើងទឹកអាមេរិកពីរនាក់ ព្រមទាំងក្រុមសកម្មប្រយុទ្ធហ៊ួទី១៥នាក់ផងដែរ៕