ប្រធានអង្គការណាតូ៖ សង្រ្គាមអ៊ុយក្រែន បានក្លាយជា «សមរភូមិនៃគ្រាប់រំសេវ»

2024/01/24 06:12:55 pm        218

អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលថិនប៊ឺក ( Jens Stoltenberg) បានព្រមានកាលពីថ្ងៃអង្គារថា សង្រ្គាមនៅអ៊ុយក្រែន បានប្រែក្លាយទៅជា «សមរភូមិគ្រាប់រំសេវ» ជាថ្មីម្តងទៀត ដោយអំពាវនាវដល់សម្ព័ន្ធមិត្តលោកខាងលិច ឲ្យផ្តល់ជំនួយយោធាបន្ថែមសម្រាប់ប្រទេសនេះ ខណៈដែលខ្លួនប្រយុទ្ធជាមួយរុស្ស៊ី។

លោកបានប្រាប់អ្នកយកព័ត៌មានថា៖«សង្គ្រាមនៅអ៊ុយក្រែន បានក្លាយជាសមរភូមិនៃគ្រាប់រំសេវ។ «យើងមិនអាចអនុញ្ញាតឲ្យប្រធានាធិបតី [វ្លាឌីមៀ ] ពូទីន ឈ្នះនៅអ៊ុយក្រែនបានទេ។ …នោះនឹងជាសោកនាដកម្មមួយសម្រាប់ប្រជាជនអ៊ុយក្រែន និងគ្រោះថ្នាក់សម្រាប់យើងទាំងអស់គ្នា»។

អង្គការណាតូ បានប្រកាសកិច្ចព្រមព្រៀងគ្រាប់រំសេវជាមួយអ៊ុយក្រែន កាលពីថ្ងៃអង្គារ ដោយសន្យាទិញគ្រាប់កាំភ្លើងធំធុន ១៥៥មីលិ្លម៉ែត្រចំនួន ២២០.000 គ្រាប់សម្រាប់ប្រទេសនេះ ដែលមានតម្លៃប្រហែល ១,២ ពាន់លានដុល្លារ។

លោក ស្តូលថិនប៊ឺក បាននិយាយថា៖«កិច្ចព្រមព្រៀងនេះ មានសារៈសំខាន់ណាស់ ដើម្បីការពារទឹកដីរបស់យើង ដើម្បីបង្កើនស្តុកគ្រាប់រំសេវផ្ទាល់ខ្លួនរបស់យើង ប៉ុន្តែក៏ដើម្បីបន្តគាំទ្រអ៊ុយក្រែនផងដែរ»។

សង្រ្គាមជិតពីរឆ្នាំ បានធ្វើឲ្យបាត់បង់ទុនបំរុងគ្រាប់រំសេវរបស់អ៊ុយក្រែន ដោយប្រទេសនេះ ពឹងផ្អែកលើសម្ព័ន្ធមិត្តលោកខាងលិចសម្រាប់ការផ្គត់ផ្គង់ផ្នែកយោធា ខណៈដែលភាពជាប់គាំងមួយ បានកើតឡើងនៅខ្សែត្រៀមជួរមុខ។

សភាអាមេរិក ក៏ស្ថិតក្នុងការជាប់គាំងលើថាតើត្រូវបញ្ជូនជំនួយបន្ថែមទៅអ៊ុយក្រែនដែរឬអត់ ខណៈដែលគណបក្សសាធារណរដ្ឋមួយចំនួនជំរុញឲ្យមានការកាត់ផ្តាច់ការគាំទ្រទាំងស្រុង ដោយលើកឡើងពីការព្រួយបារម្ភអំពីថវិកា។

រដ្ឋបាលលោកបៃដិន និងមេដឹកនាំព្រឹទ្ធសភា បានចូលរួមជាមួយប្រធានសភា លោក Mike Johnson ជាច្រើនសប្តាហ៍ជុំវិញការផ្តល់មូលនិធិសន្តិសុខតាមព្រំដែន ដែលប្រធានសភារូបនេះ បាននិយាយថា នេះគឺជាតម្រូវការជាមុន សម្រាប់ជំនួយអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm