បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោកស្រីនីគីហាលី (Nikki Haley)ទំនងជាពុំបានបាក់ទឹកចិត្តនោះទេ កាលពីថ្ងៃអង្គារ បន្ទាប់ពីចាញ់ការបោះឆ្នោតបឋមនៅរដ្ឋNew Hampshire ដែលបានប្រគល់ជ័យជម្នះឲ្យទៅអតីតប្រធានាធិបតីលោក Donald Trump។

អតីតឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិរូបនេះ បាននិយាយទៅកាន់ក្រុមអ្នកគាំទ្រភ្លាមៗបន្ទាប់ពីលោក Trump ត្រូវគេព្យាករណ៍ថាជាអ្នកឈ្នះ ហើយបានអបអរសាទរលោក Trump ដោយគ្រាន់តែនិយាយថាលោកឈ្នះហើយ។ប៉ុន្តែលោកស្រីពុំបាននិយាយអ្វីឡើយនៅពេលប្រកាសថាលោកស្រីនឹងមិនព្រមចុះចាញ់បុរសដែលលោកស្រីបានបោះឆ្នោតឱ្យសម្រាប់តួនាទីនេះពីរដងនោះទេ ។

លោកស្រីបានប្រាប់ក្រុមអ្នកគាំទ្រនៅ Concord, N.H. ថា រដ្ឋ New Hampshire គឺជារដ្ឋដំបូងគេនៅក្នុងប្រទេសនេះ មិនមែនជារដ្ឋចុងក្រោយនៅក្នុងប្រទេសនោះទេ។ការប្រណាំងប្រជែងនេះគឺនៅវែងឆ្ងាយទៀត។ នៅសល់រដ្ឋរាប់សិបទៀតដែលត្រូវទៅ។ ហើយកន្លែងបន្ទាប់គឺរដ្ឋ South Carolina ដ៏ផ្អែមល្ហែមរបស់លោកស្រី។

លោក Trump ត្រូវបានគេចាត់ទុកថាជាបុគ្គលមានការពេញចិត្តខ្លាំងជាង លោកស្រី Nikki Haley នៅមុនការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារ ជាពិសេសបន្ទាប់ពីលោកបានឈ្នះការនាំមុខនៅរដ្ឋ Iowa កាលពីសប្តាហ៍មុន។
ទោះជាយ៉ាងណាក៏ដោយលោកស្រី Haley បានចង្អុលទៅការកើនឡើងប្រជាប្រិយភាពជាបន្តបន្ទាប់របស់លោកស្រីនៅក្នុងការស្ទង់មតិដោយកត់សម្គាល់ថាធ្លាប់មានបេក្ខជន ចំនួន១៤រូប បើប្រៀបធៀបទៅនឹងអ្នកទាំងពីរដែលកំពុងឈរប្រកួតប្រជែង ។
លោកស្រី Haley បាននិយាយថា លោកស្រីជាអ្នកប្រយុទ្ធ ដោយកត់សម្គាល់ថាលោកស្រីបានចាប់ផ្តើមការប្រណាំងប្រជែងតាំងពីពេលលោកស្រីមានការគាំទ្រតែ ២% ។ ថ្ងៃនេះ យើងបានខិតជិតពាក់កណ្តាលនៃការបោះឆ្នោតហើយ។ យើងនៅតែមានផ្លូវត្រូវទៅមុខ យើងនឹងបន្តដំណើរទៅមុខទៀត៕