អ៊ីស្រាអែល ប្តេជ្ញាបន្តការប្រយុទ្ធ បន្ទាប់ពីទាហានរបស់ខ្លួនចំនួន ២៤នាក់ ត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សា

2024/01/24 06:52:17 pm        109

យ៉ាងហោចណាស់ទាហានអ៊ីស្រាអែល ២១នាក់ ត្រូវបានសម្លាប់ នៅក្រោមអគារមួយ ដោយសារតែការវាយកម្ទេចនៅតំបន់ហ្កាហ្សា នៅថ្ងៃដែលស្លាប់ច្រើនបំផុតសម្រាប់ទាហាននៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅក្នុងសង្រ្គាម រហូតមកទល់ពេលនេះ។

លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្តេជ្ញាថា នឹងប្រយុទ្ធ នៅខាងក្នុងតំបន់ហ្កាហ្សាស្ទ្រីប ខណៈដែលទាហានបីនាក់ផ្សេងទៀត ក៏ត្រូវបានសម្លាប់ដោយក្រុមហាម៉ាស នៅថ្ងៃតែមួយដែរនោះ។

ទាហានអ៊ីស្រាអែលទាំងអស់ ដែលកប់នៅក្រោមគំនរបាក់បែក គឺជាទាហានបំរុង ហើយការស្លាប់របស់ពួកគេ កើតឡើង នៅពេលដែលអ៊ីស្រាអែល មានបំណងផ្លាស់ប្តូរសង្រ្គាមរបស់ខ្លួនទៅកាន់ «ដំណាក់កាលកម្រិតទាប»ថ្មីមួយ។

ករណីនេះ បានកើតឡើង នៅពេលដែលលោកណេតាន់យ៉ាហ៊ូ កំពុងស្ថិតនៅក្រោមសម្ពាធផ្ទៃក្នុង កាន់តែខ្លាំងឡើងអំពីរបៀបបន្តសង្រ្គាម ខណៈដែលការស្លាប់កើនឡើងលើភាគីទាំងពីរ។

ទន្ទឹមនឹងនេះ លោកបានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថា ដំណាក់កាលបន្ទាប់នៃសង្គ្រាម នៅតំបន់ហ្កា ហ្សា នឹងចំណាយពេល ៦ខែទៀត។

កាលពីថ្ងៃអង្គារ លោកឧត្តមសេនីយ៍ត្រី Daniel Hagari បាននិយាយថា៖«ក្រុមភេរវករ» មិនស្គាល់អត្តសញ្ញាណ បានបាញ់គ្រាប់រ៉ុក្កែតទៅលើរថក្រោះអ៊ីស្រាអែល។

លោក Daniel Hagari បាននិយាយថា៖ «ក្នុងពេលដំណាលគ្នានោះ មានការផ្ទុះដែលបណ្តាលឲ្យមានការដួលរលំនៃសំណង់ពីរជាន់ ខណៈដែលកងកម្លាំងភាគច្រើន កំពុងស្ថិតនៅក្នុង និងនៅក្បែរនោះ»។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm