លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីកាលពីថ្ងៃពុធ បានសម្លាប់មនុស្ស១៨នាក់ និងជាង១៣០នាក់រងរបួស និងព្រមានថា ចំនួនអ្នកស្លាប់អាកើនឡើង ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះកំពុងបន្ត។

ការវាយប្រហារតាមអាកាសបានប៉ះចំរដ្ឋធានីគីវ(Kyiv ) និងទីក្រុងខាគីវ (Kharkiv) ភាគឦសាន ក្នុងការវាយប្រហារដ៏ធ្ងន់ធ្ងរសម្រាប់អ៊ុយក្រែន ខណៈការឈ្លានពានរបស់រុស្ស៊ី បានឈានចូលអាយុកាលជិត២ឆ្នាំ។

លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោក ថាគួរឲ្យសោកស្ដាយ មនុស្ស១៨នាក់ និងជាង១៣០នាក់ផ្សេងទៀតរងរបួស។
លោក បាននិយាយថា ទីក្រុងខាគីវ ត្រូវបានរងគ្រោះខ្លាំងជាងគេ និងបានព្រមានថាចំនួនអ្នកស្លាប់អាចមានច្រើនជាងនេះ។
លោកបាននិយាយថា លំនៅឋានពលរដ្ឋប្រមាណ១៣៩ខ្នង ត្រូវបានខូចខាតក្នុងការវាយប្រហាររបស់រុស្ស៊ី ដែលបានបាញ់ស្រោចមីស៊ីលជាង៤០គ្រាប់ចូលទឹកដៅអ៊ុយក្រែន។
លោកបានព្រមានសងសឹកផងដែរ ដោយនិយាយថា ឲ្យរុស្ស៊ីដឹងថា អ៊ុយក្រែនដឹងពីវិធីសាស្ត្រក្នុងការឆ្លើយតបវិញ។
លោកបានបន្ថែមថា សង្រ្គាមរបស់រុស្ស៊ី ប្រាកដជានឹងត្រឡប់ទៅផ្ទះវិញ ទៅកាន់ប្រភពរបស់ភាពឃោឃៅវិញ គឺនៅក្នុងប្រទេសរុស្ស៊ី។
គួររម្លឹកថា កងកម្លាំងរុស្ស៊ីធ្លាប់មានបំណងគ្រប់គ្រងទីក្រុងខាគីវ ជាទីក្រុងដែលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុត ក្នុងការវាយប្រហារទាំងយប់អំឡុងលុកលុយដំបូង កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៤៕