សម្ដេចធិបតី បង្ហាញការសោកស្ដាយចំពោះអ្នករិះគន់ លើការធ្វើទំនើបកម្មកងទ័ពរបស់កម្ពុជា

2024/01/24 02:22:01 pm        218

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការសោកស្ដាយ ចំពោះក្រុមប្រឆាំងមួយចំនួនតូច ដែលនាពេលកន្លងទៅ បានចេញមករិះគន់រាជរដ្ឋាភិបាលនៅពេលដែលធ្វើការបំពាក់សម្ភារៈ ឬរថយន្តដល់កងទ័ព ដោយពួកគេលើកឡើងថា ជាការបំភ័យប្រជាជនជាដើម ខណៈនៅពេលមានគ្រោះអាសន្ន និងគ្រោះមហន្តរាយផ្សេង រថយន្តកងទ័ពនោះហើយដែលបានដឹកស្បៀង សម្ភារៈទៅសង្គ្រោះដល់ពលរដ្ឋ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោកនេះថា កន្លងទៅ ជាពិសេសនៅមុនការឆ្លងរីករាល​ដាល​ជំងឺកូវីដ-១៩ គ្រាន់តែកងទ័ពធ្វើការបំពាក់រថយន្តដឹកជញ្ជូន​ ជូនកងទ័ពជើងគោក ក្រុមប្រឆាំងនៅ​ក្រៅ​ប្រទេសមួយចំនួនតូច ចេញមករិះគន់ថា ការបំពាក់នេះដើម្បីបន្លាចប្រជាជន និងបំពាក់ដើម្បីវាយប្រជាជនជាដើម។

សម្ដេចធិបតី បញ្ជាក់ថា ប៉ុន្ដែនៅពេលកូវីដ-១៩ រាតត្បាត រថយន្តដែលពួកគេបានរិះគន់នោះហើយ ដែលបានដឹកកម្លាំង ស្បៀង និងសម្ភារៈផ្សេងៗ យកទៅជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ជាពិសេសក្នុងពេលរងគ្រោះមហន្តរាយផ្សេងៗជាដើម។

សូមជម្រាបថា កងទ័ពរបស់កម្ពុជា ​ក្រៅពីមានតួនាទីភារកិច្ចស្នូលនៅក្នុងការការពាជាតិ ​មាតុភូម ប្រជាជន​ និងព្រះមហាក្សត្រ ​កងទ័ពក៏បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការចូលរួមជួយ​ដោះស្រាយ​នូវរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ​ជាពិសេសនៅពេលជួបគ្រោះមហន្តរាយ ឬគ្រោះអាសន្នផ្សេងៗ ដូចជាករណីការរាតត្បាតជំងឺកូវីដ-១៩​ និងបញ្ហាគ្រោះទឹកជំនន់ជាដើម គឺកងកម្លាំងកងទ័ពតែងតែនៅជួរមុខដើម្បីជួយដល់ប្រជាពលរដ្ឋនៅគ្រប់កាលទេសទាំងអស់៕

អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am