ក្រសួងវប្បធម៌ សម្រេចលទ្ធផលការងារជាង៩៦% តាមផែនការដែលបានកំណត់ក្នុងឆ្នាំ២០២៣

2024/01/24 09:29:19 pm        127

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានសម្រេចលទ្ធផលការងារ ជាង៩៦% តាមផែនការដែលបានកំណត់ក្នុងឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នាសាលសន្និសិទចតុម្មុខ រាជធានីភ្នំពេញ។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា សកម្មភាពការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងឆ្នាំ២០២៣កន្លងទៅ មានចំនួនសរុបប្រមាណ ៧,៩៤០ ក្នុងនោះសកម្មភាពការងារក្នុងផែនការមានចំនួនប្រមាណ ១,៥១៥ និងសកម្មភាពការងារក្រៅផែនការមានចំនួនប្រមាណ៦,៤២៥។ បើធៀបនឹងឆ្នាំ២០២២ សកម្មភាពការងារជារួមក្នុងឆ្នាំ២០២៣ មានការកើនឡើងចំនួន ៤,២២៣ សកម្មភាព ស្មើនឹង១១៣.៦១% រីឯចំនួនឯកសារចេញ-ចូលក្រសួង មានចំនួន ៦,០២៩ មានការកើនឡើងចំនួន ១៤០.៣% បើធៀបនឹងឆ្នាំ២០២២។ ក្នុងទិដ្ឋភាពរួម ក្រសួងសម្រេចបានលទ្ធផលការងារចំនួន ៩៦.៨២% ដោយក្នុងនោះ ការងារនៅក្នុងផែនការសម្រេចបាន ៩៤.០៥% រីឯការងារនៅក្រៅផែនការសម្រេចបាន ៩៨.៨១%។ ទន្ទឹមនឹងនោះការសម្រេចបាននូវការអនុវត្តផែនការ ក៏មានបញ្ហាប្រឈមផងដែរ នៅក្នុងសេចក្តីព្រាងរបាយការណ៍សន្និបាត បានបង្ហាញនូវបញ្ហាប្រឈម និងសំណូមពរ សំខាន់ៗដូចជា៖ បញ្ហាធនធានមនុស្ស បទល្មើសក្នុងវិស័យវប្បធម៌ បញ្ហាប្រឈមផ្នែកវប្បធម៌អរូបី នៅថ្នាក់មន្ទីរផងដែរ។

នាឱកាសនោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអនុញ្ញាតឱ្យការងារក្នុងវិស័យ វប្បធម៌និងវិចិត្រសិល្បៈ នាឆ្នាំ២០២៣ កន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរ រហូតដល់ជាង ៩០% នៃផែនការសកម្មភាពទូទៅរបស់ក្រសួង។

លទ្ធផលទទួលបាននេះ ក៏មានការចូលរួមចំណែកដ៏សំខាន់ផងដែរ ពីសំណាក់ក្រសួង​ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន ដែលសុទ្ធតែជាសមាសភាពដ៏ចាំបាច់ ក្នុងការជំរុញវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យស្ថិតនៅលើវិថីមួយដ៏ត្រឹមត្រូវ ជោគជ័យ និងពង្រឹង បាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិខ្មែរ។

លោកជំទាវ បានបញ្ជាក់ថា តាមរយៈអង្គសន្និបាតថ្ងៃនេះ ក៏ជាការជួបជុំ ដើម្បីពិនិត្យផងដែរ លើបញ្ហាប្រឈម និងសំណូមពរនានារបស់គ្រប់អង្គភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងជាឱកាសនៃការសម្រេចរួមគ្នា លើដំណោះស្រាយ និងការដាក់ចេញនូវទិសដៅការងារ ផែនការសកម្មភាព សម្រាប់ឆ្នាំ២០២៤នេះ សំដៅចូលរួមអនុវត្តឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់ នូវភារកិច្ចនានា ដែលមានក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការអាទិភាពទាំង៦ចំនុច របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏សកម្ម និងប្រកបដោយបញ្ញាញាណខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ បានធ្វើការជំរុញលើកទឹកចិត្តដល់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដែលបានចូលរួមក្នុងអង្គសន្និបាត សូមចូលរួមផ្តល់ជាយោបល់ ជាសំណួរ ជាការបកស្រាយ និងជាគំនិតយុទ្ធសាស្ត្រ លើគ្រប់ការងារពាក់ព័ន្ធទាំងអស់ ដើម្បីជាការកែលម្អ ជាការតម្រង់ទិស និងជាធាតុចូលសម្រាប់ពង្រឹងលទ្ធផលការងាររបស់យើងបន្តទៀត៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm