
ប្រទេសហ្ស៊កដានីកាលពីថ្ងៃអង្គារ បាននិយាយថា មិនមានវិធានការពិតប្រាកដណាមួយ ត្រូវបានចាត់ ឡើង ដើម្បីបញ្ឈប់ការគំរាមកំហែងពីការរត់ពន្ធអាវុធ និងគ្រឿងញៀនចូលទៅក្នុងហ្ស៊កដានីពីប្រទេសស៊ីរីដោយសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់ព្រះរាជាណាចក្រនេះ ក្នុងការសម្របសម្រួល ជាមួយរដ្ឋាភិបាលស៊ីរីដើម្បីបញ្ឈប់ប្រតិបត្តិការរត់ពន្ធនៅតាមព្រំដែន។
អ្នកនាំពាក្យក្រសួងការបរទេសហ្ស៊កដានី លោក Sufian Qudah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មិនមានវិធានការពិតប្រាកដណាមួយ ត្រូវបានគេចាត់ឡើង ដើម្បីបញ្ឈប់ការគំរាមកំហែងនេះទេ ហើយការប៉ុនប៉ងរត់ពន្ធ បានមើលឃើញការកើនឡើងដ៏គ្រោះថ្នាក់មួយ» ទោះបីជាហ្ស៊កដានី បានផ្តល់ព័ត៌មានដល់ស៊ីរីអំពីឈ្មោះអ្នករត់ពន្ធ ដែលជាអង្គភាពនៅពីក្រោយពួកគេ ទីតាំងផលិត និងការរក្សាទុកគ្រឿងញៀន និងផ្លូវរត់ពន្ធ។
លោកបានបន្ថែមថា ការរត់ពន្ធគ្រឿងញៀន និងសព្វាវុធឆ្លងព្រំដែនស៊ីរី ចូលទៅក្នុងហ្ស៊កដានី បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ប្រទេសហ្ស៊កដានី ហើយបាននាំឲ្យមានការស្លាប់ និងរបួសដល់សមាជិកជាច្រើននាក់នៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្ស៊កដានី ដោយប្តេជ្ញាថា នឹងបន្តលុបបំបាត់រាល់កិច្ចប្រតិបត្តិការរត់ពន្ធ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់ហ្ស៊កដានី ក្នុងការសម្របសម្រួលជាមួយរដ្ឋាភិបាលស៊ីរី ដើម្បីបញ្ឈប់ប្រតិបត្តិការរត់ពន្ធ និងចាប់ខ្លួនជនល្មើស និងអ្នកគាំទ្រដែលទទួលខុសត្រូវ ខណៈពេលដែលក៏ជំរុញឲ្យមានវិធានការជាក់ស្តែង មានប្រសិទ្ធភាព និងឆាប់រហ័សពីស៊ីរីប្រឆាំងនឹងពួកគេ»។