តុលាការថៃសម្រេចថា អតីតបេក្ខជនប្រជែងតំណែងនាយករដ្ឋមន្ត្រី មិនបានបំពានច្បាប់បោះឆ្នោត

2024/01/25 01:04:09 am        179

តុលាការថៃ នៅថ្ងៃពុធ (២៤ មករា) នេះ បានសម្រេចថា អតីតបេក្ខជនតំណែងនាយករដ្ឋមន្ត្រីលោក Pita Limjaroenrat (ភីថា លឹមចារ៉ើនរ៉ាត់) មិនបានបំពានច្បាប់បោះឆ្នោតនោះទេ ហើយអាចនៅតែជាតំណាងរាស្រ្ត ដោយការប្រកាសនេះនាំឲ្យរូបលោករួចផុតពីករណីដំបូង ក្នុងចំណោម ២ករណី ដែលផ្តោតលើគណបក្សប្រឆាំង Move Forward (បោះជំហានទៅមុខ)។

លោក ភីថា វ័យ ៤៣ឆ្នាំ ដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard និងដែលកិច្ចប្រឹងប្រែងរបស់លោក ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ត្រូវបានរារាំងដោយសមាជិកសភា ដែលមានសម្ព័ន្ធជាមួយយោធារាជានិយមនោះ ត្រូវបានធ្វើឲ្យជ្រះស្រឡះពីការមានទោសកំហុស ខណៈដែលតុលាការចាត់ទុកថា ក្រុមហ៊ុនដែលលោកមានភាគហ៊ុន មិនមានសម្បទានការផ្សព្វផ្សាយ ហើយមិនគួរត្រូវបានចាត់ទុកថា ជាអង្គភាពព័ត៌មានធំនោះទេ។

ការសម្រេចនេះនឹងក្លាយជាការជំរុញមួយ សម្រាប់គណបក្សបោះជំហានទៅមុខ ដែលកំពុងតែរីកចម្រើនជាលំដាប់ ដែលជាអ្នកឈ្នះដ៏គួរឲ្យភ្ញាក់ផ្អើលនៃការបោះឆ្នោតកាលពីឆ្នាំមុន ដោយបានទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង និងទីក្រុងជាមួយនឹងរបៀបវារៈដ៏ក្លាហានរបស់គណបក្ស ក្នុងការបញ្ចប់ភាពផ្តាច់មុខផ្នែកអាជីវកម្ម និងការធ្វើកំណែទម្រង់ច្បាប់ដែលដាក់ទណ្ឌកម្មលើការប្រមាថរបបរាជានិយម ដោយការដាក់ពន្ធនាគាររយៈពេលវែង។

តុលាការដដែលនេះ នឹងសម្រេចនៅសប្តាហ៍ក្រោយថា តើផែនការរបស់គណបក្សបោះជំហានទៅមុខ មិនស្របតាមរដ្ឋធម្មនុញ្ញ និងស្មើនឹងការប៉ុនប៉ង «ផ្តួលរំលំរបបប្រជាធិបតេយ្យរបស់រដ្ឋាភិបាលដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ» ដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm