​និស្សិតយោធាកម្ពុជាមួយរូបផ្តើមចេញពីកូនកសិករតស៊ូរហូតរៀនចប់ថ្នាក់អនុបណ្ឌិតវិទ្យាសាស្រ្តយោធានៅប្រទេសចិន

2024/01/25 01:21:07 am        447

ភ្នំពេញ ៖ វរសេនីយ៍ត្រី ប្រាក់ សេងហុង និស្សិតយោធា និងជាស្រ្តីដំបូងគេនៅប្រទេសកម្ពុជា បានការពារសារណា ជាប់ដោយជោគជ័យ និង ទទួលបាននិទ្ទេសល្អ ថ្នាក់អនុបណ្ឌិត វិទ្យាសាស្រ្តយោធា នៅសាលាបញ្ជាការសេនាធិការកងទ័ពជើងគោក សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៤ខែមករា ឆ្នាំ២០២៤។ នេះបើតាមសំណេរនៅក្នុងទំព័រហ្វេសប៊ុករបស់Army life។

មុនចេញទៅរៀនបន្តយកថ្នាក់អនុបណ្ឌិតវិទ្យាសាស្រ្តយោធានៅប្រទេសចិន កញ្ញា ប្រាក់ សេងហុង បានចូលបម្រើការជាជំនួយការ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ហើយថ្ងៃទី២៤ខែមករានេះ កញ្ញា សេងហុក បាននាំភាពជោគជ័យយ៉ាងត្រចេះត្រចង់ជូនជាតិមាតុភូមិ គឺជាស្រ្តីទី១ដំបូងគេដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិតវិទ្យាសាស្រ្តយោធានៅប្រទេសមហាអំណាចិន៕

យោងតាមប័ណ្ណជីវប្រវត្តិសង្ខេប កញ្ញា ប្រាក់ សេងហុង កើតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៦ នៅភូមិពេជ្រចង្វា ឃុំបឹងក្រាញ់ខាងកើត ស្រុកសំរោង ខេត្តតាកែវ។ កញ្ញាមានបងប្អូនបង្កើតចំនួន ៧នាក់ក្នុងនោះកញ្ញាជាកូនទី៤ ក្នុងគ្រួសារ ដែលជាកូនកសិករ និងឪពុកជាអតីតនាយទាហាន។

កញ្ញា ប្រាក់ សេងហុង បានប្រលងជាប់នៅសាលានាយទាហានសកម្មជំនាន់ទី១៩ ឆ្នាំ ២០១៥ ដែលធ្វើការហ្វឹកហាត់រយៈពេល ៤ឆ្នាំ។ កញ្ញាទទួលបានការហ្វឹកហាត់វគ្គឆត្រ័យោង នៅឆ្នាំ២០១៨ និងបរិញ្ញាបត្រយោធា ឆ្នាំ២០១៩ ព្រមទាំងធ្លាប់បានចេញទៅហ្វឹកហាត់រយៈពេល ១១ខែក្នុងវគ្គបញ្ជាការសេនាធិការកងទ័ពជើងគោកនៃមហាវិទ្យាល័យកងទ័ពជើងគោកប្រទេសចិន។ បច្ចុប្បន្នកញ្ញា ប្រាក់ សេងហុង មានឋានន្តរស័ក្តិ «វរសេនីយ៍ត្រី» នៃកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ ៕ ដោយ ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm