សមាជិកសភារុស្ស៊ី៖ យន្តហោះដឹកជញ្ជូនយោធា ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីល ៣ប្រភេទ

2024/01/25 01:38:44 am        163

លោក Andrei Kartapolov សមាជិករដ្ឋសភា Duma របស់រុស្ស៊ី និងជាឧត្តមសេនីយ៍ចូលនិវត្តន៍ បាននិយាយថា យន្តហោះដឹកជញ្ជូនយោធា ដែលបានធ្លាក់នៅភាគខាងត្បូងប្រទេសរុស្ស៊ី នៅថ្ងៃពុធ (២៤ មករា) ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីល ៣ប្រភេទ ដែលលោកខាងលិចផ្គត់ផ្គង់ឲ្យអ៊ុយក្រែន។

យ៉ាងណាក្ដី លោក Kartapolov មិនបានបញ្ជាក់ពីប្រភពព័ត៌មានរបស់លោកនោះឡើយ។ លោកបាននិយាយថា ការស៊ើបអង្កេតនឹងបង្ហាញថា តើមីស៊ីលទាំងនោះជាប្រភេទ Patriot ឬ IRIS-T។

សូមបញ្ជាក់ថា បើយោងតាមប្រព័ន្ធកម្មវិធីផ្ញើសារ Telegram ជាច្រើន បានឲ្យដឹងថា យន្តហោះដឹកជញ្ជូនយោធា Il-76 បានធ្លាក់នៅក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន នាថ្ងៃពុធនេះ ដោយឧបទ្ទវហេតុនេះត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅក្នុងស្រុក Korochansky របស់តំបន់នេះ ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយប៉ុស្តិ៍ 112 បានឲ្យដឹងថា មានមនុស្សចំនួន ៦៣នាក់ នៅលើយន្តហោះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti បានរាយការណ៍ថា យន្តហោះកំពុងដឹកជញ្ជូនទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួន ៦៥នាក់ទៅកាន់តំបន់ Belgorod សម្រាប់ការដោះដូរអ្នកទោស ព្រមទាំងសមាជិកអាកាសយានិក ៦នាក់ និងអ្នកអមដំណើរ ៣នាក់ផងដែរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm