ក្រុមយុវជន ពន្យល់ពីអត្ថប្រយោជន៍នៃវគ្គបណ្តុះបណ្តាលបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ

2024/01/24 06:56:37 pm        116

ភ្នំពេញ ៖ ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យបានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងប្រែក្លាយពួកគេជាបុគ្គលជន្ទល់ក្នុងគ្រួសារ អាចកែប្រែជីវភាពរបស់ពួកគេនាពេលអនាគត តាមរយៈការមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ ប្រាក់ចំណូមសមរម្យ។ 

យុវតី តិច ស្រីលាភ ដែលជាសិក្ខាកាមមកពីសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញបានលើកឡើងថា៖«ខ្ញុំសង្ឃឹមថាបន្ទាប់ពីសិក្សាជំនាញវិជ្ជាជីវៈនេះហើយ ខ្ញុំនឹងមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ។ ខ្ញុំគិតថាតាមរយៈនេះខ្ញុំនឹងក្លាយជាជន្ទល់គ្រួសារមួយរូបដែលអាចរកចំណូលផ្គត់ផ្គង់គ្រួសារបាន និងអាចកែប្រែជីវភាពឱ្យល្អជាមុន»។ 

យុវតីរូបនេះពន្យល់ថា ដោយសារជីវភាពខ្វះខាតខ្លួនមិនអាចបន្តការសិក្សាថ្នាក់វិទ្យាល័យបានទេ។ ដោយចិត្តស្រលាញ់ការសិក្សាខ្លួនក៏បានដាក់ពាក្យរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលដើម្បីធានាថាខ្លួនបានបន្តការសិក្សា ហើយមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។ 

យុវតីបន្តថា៖«រៀនអត់អស់លុយហើយ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភទៀត ជាពិសេសនោះរៀនត្រឹមតែ៤ខែយើងអាចទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ជីវិតនាពេលអនាគត។ ខ្ញុំគ្រន់តែលឺដំណឹងនេះភ្លាមខ្ញុំក៏ប្រញាប់មកដាក់ពាក្យរៀននៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនេះតែម្តង»។ 

យុវតីរូបនេះបន្ថែមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះគឺជាឱកាសល្អមួយសម្រាប់យុវជនមកពីគ្រួសារក្រីក្រដូចរូបខ្លួន ក្នុងការចាប់យកជំនាញច្បាស់លាស់សម្រាប់ជីវិតរបស់ពួកគេ។ 

ដោយឡែកយុវជន រ៉ា សុភាព ដែលជាសិក្ខាកាមម្នាក់ទៀតដែលបានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមកពីខេត្តកណ្តាល។ យុវជនរូបនេះបានជ្រើសជំនាញផ្នែកជួសជុលម៉ាស៊ីនត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហើយការសិក្សាជំនាញនេះបានចាប់ផ្តើមរយៈពេលជាងមួយសប្តាហ៍រួចមកហើយ។ ការសិក្សាប្រកបដោយភាពរលូន និងរីករាយទទួលចំណេះពីគ្រូបង្រៀន។ 

យុវជនរូបនេះថា៖«ជីវភាពខ្ញុំក្រណាស់ ហើយខ្ញុំគ្មានលទ្ធភាពរៀនបន្តទេ។ កម្មវិធីនេះមានសារសំខាន់ណាស់សម្រាប់ខ្ញុំ ពីព្រោះខ្ញុំអាចរៀនជំនាញបានដោយឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភចំនួន៧០ដុល្លារក្នុងមួយខែទៀត ជាពិសេសខ្ញុំអាចមានជំនាញមួយច្បាស់លាស់ អាចរកការងារបានធ្វើ បន្ទាប់ពីការសិក្សារយៈពេល៤ខែ»។ 

ឈឿង សុគន្ធា ដែលជាយុវជនម្នាក់ទៀតដែលមកពីគ្រួសារក្រីក្រ មកពីខេត្តបាត់ដំបងបានលើកឡើងថា បើគ្មានកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទេ នោះខ្លួនមិនអាចបន្តការសិក្សាបានទេ។ រាជរដ្ឋាភិបាលបានផ្តល់ឱកាសដ៏វិសេសមួយមកកាន់យុវជនក្រីក្រដូចជាពួកគេក្នុងការរៀនជំនាញរយៈពេលខ្លី ថែមទាំងមានប្រាក់ឧបត្ថម្ភទៀត។ 

យុវតីរូបនេះបានអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានខិតខំប្រឹងប្រែងក្នុងការដាក់ឱ្យកម្មវិធីបណ្តុះបណ្តាលដោយឥតគិតថ្លៃនេះលេចចេញជារូបរាងឡើង ដែលអាចឱ្យយុវជនក្រីក្ររៀនជំនាញ មានចំណេះជំនាញបំណិន រហូតឈានដល់មានការងារធ្វើ ប្រាក់ចំណូមសមរម្យ ជួយជ្រោមជ្រែងគ្រួសារនាពេលអនាគត។

គូរបញ្ជាក់ផងដែរថាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូងជាផ្លូវការ៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am