
សម្ដេចប៉ាបហ្រ្វង់ស៊ីសនៅថ្ងៃពុធនេះ ទ្រង់បានចេញនូវការអំពាវនាវជាថ្មី ដោយប្រឆាំងនឹងសង្រ្គាមទាំងអស់ ខណៈព្រះអង្គបានក្រើនរំឭកពីភាពរន្ធត់នៃការសម្លាប់រង្គាលលើជាតិជ្វីហ្វដ៏ច្រើន និងជនរងគ្រោះផ្សេងទៀតក្រោមស្នាដៃរបស់ពួកណាហ្ស៊ី (Nazi) នៅមុនទិវារំឭកវិញ្ញាណក្ខន្ធនៃការសម្លាប់រង្គាល ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃសៅរ៍ទី២៧ខាងមុខ។
មេដឹកនាំនៃព្រះវិហារកាតូលិកដែលមានអ្នកគោរពបូជាជាង ១,៣៥ពាន់លាននាក់ក្នុងពិភពលោក បានថ្លែងពីជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅតែបន្ដ ហើយនិងការទម្លាក់គ្រាប់បែកលើជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែនដែលធ្វើអោយមានអ្នកស្លាប់ច្រើននោះ។
សម្ដេចបានបញ្ជាក់ពីប្រមើលមើលរបស់សម្ដេចថា សង្រ្គាមគឺតែងតែបរាជ័យដែលមានអ្នកឈ្នះតែមួយគត់ ដែលត្រូវនិយាយ គឺអ្នកផលិតអាវុធ៕