ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្ត F1 ហូឡង់ Max Verstappen បានប្រជែងឈ្នះការប្រកួត F1 Styrian Grand Prix នៅទឹកដីអូទ្រីស ដើម្បីពន្លាតពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោក។ នេះជាជ័យជំនះ ២ទីលានជាប់គ្នាសំរាប់ Max Verstappen និងជាជ័យជំនះរបស់ Red Bull ៤ប្រកួតជាប់គ្នាដែរ។

ចាប់ផ្ដើមមុខគេក្រោយឈ្នះការប្រកួតយកទីចេញដំណើរកាលពីថ្ងៃសៅរ៍ Max Verstappen បានរក្សាការនាំមុខរបស់ខ្លួនរហូតដល់ទីព្រ័ត្រ គ្មានអ្នកណាតាមទាន់ដាច់អ្នកលេខ២ ជើងឯកពិភពលោក ៧សម័យ Lewis Hamilton។ លេខ៣ ក្នុងការប្រកួតនេះបានទៅកីឡាកររបស់ Mercedes, Valtteri Bottas និងលេខ៣ Sergio Perez របស់ Red Bull។ ជ័យជំនះរបស់ Max Verstappen ធ្វើអោយកីឡាករវ័យ ២៣ឆ្នាំរូបនេះពន្លាតពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោកឡើងដល់ ១៨ពិន្ទុពីអ្នកការពារជើងឯក Lewis Hamilton ខណៈទីលានបន្ទាប់គឺនៅទឹកដីអូទ្រីសដដែលនៅចុងសប្តាហ៍នេះ។ កីឡាករដែលលេចធ្លោក្នុងការប្រកួតនេះគឺ Charles LeClerc របស់ Ferrari ដែលចេញដំនើរមានការប៉ះទង្គិច រហូតដល់ចំណាត់ថ្នាក់ក្រោយគេនោះ បានវាយបកមកវិញរហូតឡើងដល់ចំណាត់ថ្នាក់លេខ៧៕
អត្ថបទ៖នាង សុភាវុធ