ទេសរដ្ឋមន្ត្រី៖ អ៊ីរ៉ង់ឥឡូវជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល

2024/01/25 05:18:43 pm        85

ក្រុមទេសរដ្ឋមន្ដ្រីភាគច្រើនរបស់ប្រទេសនេះ បានប្រាប់សារព័ត៌មាន Telegraphថា៖« ពេលនេះ អ៊ីរ៉ង់ គឺជា «គោលដៅស្របច្បាប់»សម្រាប់ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ដោយបង្កើនការរំពឹងទុកនៃសង្គ្រាមពេញទំហឹងជាមួយទីក្រុងតេអេរ៉ង់។

នៅក្នុងបទសម្ភាសន៍ដ៏វែងមួយ លោក នី បាកាត (Nir Barkat) រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អ៊ីស្រាអែល ក៏បាននិយាយផងដែរថា ប្រជាជនប៉ាឡេស្ទីនមកពីតំបន់វេបែង (West Bank) នឹងមិនត្រូវបានគេអនុញ្ញាតឲ្យ ធ្វើការ នៅក្នុងប្រទេសនេះទៀតទេ ហើយនឹងត្រូវបានជំនួសដោយកម្មករបរទេសដែលនាំចូលច្រើនជាងមួយភាគនៃមួយលាននាក់។

លោកក៏បានបញ្ជាក់ថា សង្គ្រាមនៅតំបន់ហ្កាហ្សា មិនបានវាយលុកឲ្យបានខ្លាំងក្លាគ្រប់គ្រាន់នៅឡើយទេ។

លោកបាកាត់ ដែលពេញចិត្តក្នុងការស្នងតំណែងលោកបេនចាមីន ណេតាន់យ៉ាហ៊ូ(Benjamin Netanyahu) ជាមេដឹកនាំគណបក្ស Likud ដែលកំពុងកាន់អំណាច បាននិយាយថា អ៊ីស្រាអែល អាចមានលទ្ធភាព បន្តការប្រយុទ្ធនិងបើកខែ្សត្រៀមជួរមុខថ្មីជាមួយប្រទេសលីបង់ ទោះបីជាមានការខាតបង់ប្រាក់ពាន់លានសេកែល (២០០លានផោន) ក្នុងមួយថ្ងៃនៃជម្លោះនេះក៏ដោយ។

លោកបាននិយាយថា៖«វិបត្តិដ៏ធំនេះ វាក៏ជាឱកាសដ៏ធំមួយផងដែរ» ដោយរដ្ឋាភិបាលជុំវិញពិភពលោកត្រូវការអ្នកជំនាញបច្ចេកទេសរបស់អ៊ីស្រាអែល ដើម្បីប្រយុទ្ធប្រឆាំងនឹងជីហាដនិយម ជាសកល។

ហានិភ័យនៃសង្រ្គាមរីករាលដាលដល់ប្រទេសលីបង់ និងរហូតដល់ប្រទេសអ៊ីរ៉ង់ នឹងធ្វើឲ្យមេដឹកនាំលោកខាងលិច ព្រួយបារម្ភ ដោយលោកបាកាត កាន់តែមានឥទ្ធិពល នៅក្នុងគណបក្សដែលកំពុងកាន់អំណាច។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        172
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        159
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm