លោកអេរដូហ្គែន៖ ទួរគី និងអ៊ីរ៉ង់យល់ព្រមលើតម្រូវការ ដើម្បីជៀសវាងភាពតានតឹង នៅមជ្ឈិមបូព៌ា

2024/01/25 05:34:59 pm        109

ប្រធានាធិបតីទួរគី លោក តាយីប អេរដូហ្គែន (Tayyip Erdogan) បានថ្លែងថា លោក និងសមភាគីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី ( Ebrahim Raisi) បានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃពុធស្តីពីតម្រូវការ ដើម្បីជៀសវាងវិធានការនានា ដែលអាចគំរាមកំហែងដល់ស្ថិរភាព នៅមជ្ឈិមបូព៌ា រយៈពេលបីខែទៅក្នុងសង្រ្គាមហ្កាហ្កា។

ប្រទេសទួរគី ដែលគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលមានអាយុកាលរាប់ទសវត្សរ៍ បានរិះគន់អ៊ីស្រាអែលយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ខ្លួន លើតំបន់ហ្កាហ្សា បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងបានគាំទ្រចំណាត់ការផ្លូវច្បាប់សម្រាប់អ៊ីស្រាអែលដែលត្រូវកាត់ទោសពីបទប្រល័យពូជសាសន៍។

មិនដូចសម្ព័ន្ធមិត្តលោកខាងលិច និងប្រទេសអារ៉ាប់មួយចំនួនទេ សមាជិកអង្គការណាតូទួរគី មិនចាត់ទុកក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលនាំទៅដល់យុទ្ធនាការសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលជាក្រុមភេរវកម្មទេ។

ប្រទេសអ៊ីរ៉ង់ដឹកនាំអ្វីដែលខ្លួនហៅថា អ័ក្សនៃការតស៊ូដែលជាសម្ព័ន្ធភាពធូររលុង រួមមានក្រុមហាម៉ាស និងក្រុមមូស្លីមនិកាយស៊ីអ៊ីត (Shi'ite) ប្រដាប់អាវុធ នៅជុំវិញតំបន់ ដែលបានប្រឈមមុខនឹងយោធាអ៊ីស្រាអែល និងសម្ព័ន្ធមិត្តលោកខាងលិច។ ប្រទេសនេះ បានបញ្ចេញសំឡេងគាំទ្រដល់ក្រុមហាម៉ាស។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជួបលោករ៉េស៊ី ក្នុងទីក្រុងអង់ការ៉ា លោកអេរដូហ្គែន បាននិយាយថា មេដឹកនាំទាំងពីរ បានពិភាក្សាអំពីការបញ្ចប់ការវាយប្រហារ «អមនុស្សធម៌» របស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា និងតម្រូវការ ដើម្បីចាត់វិធានការសម្រាប់សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង នៅក្នុងតំបន់នេះ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm