ចំនួនភាគច្រើនលើសលប់នៃសមាជិកបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅក្នុងព្រឹទ្ធសភាកាលពីថ្ងៃពុធ (២៤ មករា) បានគាំទ្រសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

សមាជិកព្រឹទ្ធសភាចំនួន ៤៩រូប ក្នុងចំណោម ៥១រូប នៃសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យបានគាំទ្រវិសោធនកម្មមួយដែលគាំទ្រដំណោះស្រាយចរចារចំពោះជម្លោះដែលអាចឱ្យរដ្ឋអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់នៅក្បែរគ្នា ធានាការរស់រានមានជីវិតរបស់អ៊ីស្រាអែលជារដ្ឋដែលមានសុវត្ថិភាព ប្រជាធិបតេយ្យ រដ្ឋជ្វីហ្វ និងបំពេញ «សេចក្តីប្រាថ្នាស្របច្បាប់» របស់ប៉ាឡេស្ទីនសម្រាប់ភាពជារដ្ឋរបស់ខ្លួន។

ជាមួយនឹងសង្គ្រាមដែលកំពុងឆាបឆេះនៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងខែនេះថា លោកបានជំទាស់នឹងរដ្ឋប៉ាឡេស្ទីនណាមួយដែលមិនធានាសន្តិសុខរបស់អ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍នេះបានធ្វើឱ្យមានការព្រួយបារម្ភជាអន្តរជាតិ រួមទាំងពីអ្នកគាំទ្រដ៏ធំបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក៕