អូស្ត្រាលី៖ កាលពីថ្ងៃអាទិត្យ អ្នកក្រុងស៊ីដនីរាប់លាននាក់បានចាប់ផ្ដើម វិធានការបិទខ្ទប់ទាំងស្រុងថ្ងៃដំបូងរយៈពេល ២សប្ដាហ៍ ខណៈប្រទេសអូស្ត្រាលីបានអនុវត្តន៍វិធានការរឹតត្បិតថ្មី ទប់ស្កាត់ការឆ្លងរាលដាលដ៏ឆាប់រហ័សនៃជំងឺ COVID-19 បម្លែងខ្លួនថ្មី Delta។

ភោជនីយដ្ឋាន បារ និងហាងកាហ្វេនានាត្រូវបានបិទទ្វារ បន្ទាប់ពីបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះសម្រាប់តំបន់ទាំងឡាយនៅកណ្ដាលទីក្រុងនេះ ត្រូវបានបន្ថែមពេលវេលាកាលពីល្ងាចថ្ងៃសៅរ៍ នៅទូទាំងជាយក្រុងបន្តរហូតដល់តំបន់ឆ្នេរ និងតំបន់ព័ទ្ធជុំវិញដោយភ្នំ។ ភាគខាងជើងទីក្រុង Darwin របស់ប្រទេសអូស្ត្រាលី ក៏បានអនុវត្តន៍វិធានការបិទខ្ទប់ដាច់ដោយឡែករយៈពេល ៤៨ម៉ោងកាលពីថ្ងៃសៅរ៍ផងដែរ បន្ទាប់ពីមានករណីឆ្លងសកម្មទាក់ទងទៅនឹងការផ្ទុះរាលដាលវីរុសកូរ៉ូណា នៅតំបន់រ៉ែមាសមួយឆ្ងាយដាច់ស្រយាល។ គិតត្រឹមព្រឹកថ្ងៃចន្ទ ប្រទេសអូស្ត្រាលីមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ៣០,៥០៤នាក់ និងស្លាប់ចំនួន ៩១០នាក់៕
អត្ថបទ៖ សុខមាន