ក្រុមយុវជនសង្គមស៊ីវិល នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត រួមនឹងក្រុមប្រជាពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានប្រកាសចេញធ្វើយុទ្ធនាការឃោសនាថ្កោលទោសក្រុមប្រឆាំងជ្រុលនិយម និងបន្តអំពាវានាវដល់បណ្តាមហាជន គណបក្សនយោបាយ អង្គការ សង្គមស៊ីវិលរួមគ្នាកម្ចាត់មនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមរបស់ក្រុមប្រឆាំងចេញឱ្យអស់ពីកម្ពុជា។

លោក ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានលើកឡើងថា មួយរយៈពេលនេះ មានក្រុមយុវជន អង្គការសមាគមបានធ្វើយុទ្ធនាការ ឃោសនា និងធ្វើវេទិកាសាធារណៈជាច្រើន មានដូចជា ការផ្សេព្វផ្សាយសៀវភៅខៀវ ឃោសនា លើកបដានៅតាមទីសារធារណៈ និងធ្វើវេទិកាតាមបណ្តាលខេត្ត ក្រុង ជាដើមដើម្បីរួមគ្នាកម្ចាត់មនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមរបស់ក្រុមប្រឆាំងចេញឱ្យអស់ពីកម្ពុជា។

លោកបន្តថាបច្ចុប្បន្ននេះបណ្តាលអង្គការ សមាគម សង្គមស៊ីវិលនានាបានចេញសេចក្តីប្រកាសថ្កោលទោសក្រុមប្រឆាំងជ្រុលនិយម និងធ្វើការំពាវនាវដល់បណ្តាលគណបក្សនយោបាយនានាប្រមូលកម្លាំង ជាតិទាំងមូល ដើម្បីចូលរួមកម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមចេញពីកម្ពុជា ហើយរួមគ្នាបន្តរក្សានូវ ស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍពេញលេញរបស់កម្ពុជា។

ចំណែកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានសម្តែងការសោកស្តាយ និងថោ្កលទោសចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមដែលតែងតែយកសមាជិករបស់ខ្លួធ្វើអំពើខុសច្បាប់ ដែលជាចរិតនយោយបាយមិនបានហុចផលជូនសង្គមជាតិឡើយ។ ជាក់ស្តែងមេដឹកនាំក្រុមប្រឆាំងជាទណ្ឌិតនៅក្រៅប្រទេសតែងតែញុះញង់បំបែកបំបាក់ លាបពណ៌ បង្កើតគោលនយោបាយភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតសកម្មជនរបស់ខ្លួនឲ្យជឿលង់មនោគមវិជ្ជារបស់ខ្លួនបង្កើតបញ្ហាផ្សេងៗរាប់មិនអស់ដល់សង្គមជាតិកម្ពុជា។

រីឯក្រុមយុវជនសង្គមស៊ីវិលខេត្តព្រៃវែង នៃសមាគមយុវជនខ្មែរមហានគរ ក៏បានអំពាវនាវដល់មហាជនទូទៅតាមបណ្តាខេត្ត ក្រុង ប្រុងប្រយ័ត្នខ្ពស់ និងមហិច្ចតារបស់ក្រុមប្រឆាំង ហើយរួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឲ្យចេញផុតពីកម្ពុជា។ ក្រុមយុវជនលើកឡើងថា នយោបាយក្រុមប្រឆាំង រាប់សិបឆ្នាំមកនេះមិនដែលផ្តល់ផលចំណេញជូនជាតិនោះទេ មានតែរាំងខ្ទប់ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌គោលនយោបាយល្អៗរបស់រាជរដ្ឋាភិបាល ហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បញ្ជាក់ថា ក្នុងន័យនេះកម្ពុជាត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់ នយោបាយ ជ្រុលនិយមឱ្យចេញផុតពីកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា
