UN ស្នើឱ្យក្រុមហ៊ូទី ពិចារណាឡើងវិញនូវបញ្ជាបណ្តេញជនជាតិអាមេរិក និងអង់គ្លេសចេញពីយេម៉ែន

2024/01/25 12:55:03 pm        82

អង្គការសហប្រជាជាតិ បានស្នើឱ្យអាជ្ញាធរក្រុមហ៊ូទីរបស់ប្រទេសយេម៉ែន ពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ពួកគេ ក្នុងការបណ្តេញជនជាតិអាមេរិក និងអង់គ្លេស ដែលកំពុងធ្វើការឱ្យស្ថាប័នពិភពលោកមួយនេះ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូទី នៅប្រទេសយេម៉ែន។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា អង្គការសហប្រជាជាតិ បានទទួលការទំនាក់ទំនងពីក្រុមហ៊ូទី ដែលបានផ្តល់ឱ្យស្ថាប័នពិភពលោកមួយនេះរយៈពេលមួយខែ សម្រាប់ជនជាតិអាមេរិក និងអង់គ្លេសទាំងអស់ ឱ្យចាកចេញពីតំបន់នានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមអាជ្ញាធរនេះ។

លោក Dujarric បាននិយាយថា អ្វីដែលចាំបាច់ត្រូវនិយាយគឺថា សំណើ ឬតម្រូវការណាមួយសម្រាប់បុគ្គលិកអង្គការសហប្រជាជាតិក្នុងការឲ្យចាកចេញដោយផ្អែកតែលើសញ្ជាតិរបស់បុគ្គលិកនោះ គឺមិនសមស្របទៅនឹងក្របខ័ណ្ឌច្បាប់ដែលអនុវត្តចំពោះអង្គការសហប្រជាជាតិឡើយ។ ពិតណាស់ វាក៏រារាំងសមត្ថភាពរបស់យើងក្នុងការផ្តល់ការតព្វកិច្ចដើម្បីគាំទ្រប្រជាជនទាំងអស់ក្នុងប្រទេសយេម៉ែន។ ហើយយើងសូមអំពាវនាវដល់អាជ្ញាធរទាំងអស់នៅក្នុងប្រទេសយេម៉ែន ធានាថាបុគ្គលិករបស់យើងអាចបន្តបំពេញមុខងាររបស់ពួកគេក្នុងនាមជាអង្គការសហប្រជាជាតិ។

លោកនិយាយថា បុគ្គលិករបស់អង្គការសហប្រជាជាតិបម្រើដោយមិនលម្អៀង និងបម្រើទង់ជាតិរបស់អង្គការសហប្រជាជាតិ និងគ្មានអ្វីផ្សេងទៀតឡើយ។

អ្នកនាំពាក្យរូបនេះ បានបដិសេធមិននិយាយថាតើមានជនជាតិអាមេរិក និងអង់គ្លេសប៉ុន្មាននាក់ ដែលកំពុងធ្វើការឱ្យអង្គការសហប្រជាជាតិនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូទី នៅប្រទេសយេម៉ែន។ បទបញ្ជារបស់កងជីវពលហ៊ូទី បានកើតឡើងក្នុងពេលមានភាពតានតឹងកើនឡើង រវាងកងកម្លាំងអាមេរិក និងអង់គ្លេស ដែលបោះទីតាំងឈរជើងនៅសមុទ្រក្រហម ហើយក្រុមហ៊ូទី បាននិងកំពុងវាយប្រហារលើ នាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅក្នុងតំបន់ ចាប់តាំងពីការចាប់ផ្តើមជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ។

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am