អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើតប្រព័ន្ធដាក់ពាក្យប្តឹងតាមអនឡាញ លើករណីឆបោកតាមបច្ចេកវិទ្យា

2024/01/25 08:15:56 pm        358

អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងដំណើរការលើប្រព័ន្ធទទួល និងដាក់​ពាក្យ​បណ្តឹង​តាម​អនឡាញ​លើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ថ្លែងប្រាប់BTV News នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការ​រងនគរបាលជាតិ បានឲ្យដឹងថា យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ កាល​ពី​ចុង​ខែធ្នូ ឆ្នាំ២០២៣ ដែលរៀបចំឲ្យបង្កើតការទទួលពាក្យបណ្តឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយ​ប្រែ​ក្លាយពីប្រព័ន្ធពាក់កណ្តាលស្វ័យប្រវត្តិមកជាប្រព័ន្ធស្វ័យប្រវត្តិទាំងស្រុង ដើម្បី​ឲ្យ​ស្រប​តាម​យុទ្ធ​សាស្រ្តបញ្ចកោណដំណាក់កាលទី១។ លោកឧត្តមសេនីយ៍ឯក បន្ត ការបង្កើត​ឲ្យមាន​ការ​ទទួល​ពាក្យ​បណ្តឹងតាមប្រព័ន្ធអនឡាញនេះ គឺប្រជាពលរដ្ឋគ្រប់ទីកន្លែងមិនថាក្នុងប្រទេស ឬ​ក្រៅ​ប្រទេសអាចដាក់ពាក្យបណ្តឹងបានឲ្យតែករណីទាំងនោះជាបទល្មើសកើតឡើងនៅកម្ពុជា។

លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា គោលដៅនៃ​ការ​ទទួល​ពាក្យ​បណ្តឹង​តាម​ប្រព័ន្ធ​អនឡាញ​ធ្វើ​ឡើង​ស្រប​តាមការវិវឌ្ឍន៍បច្ចេកវិទ្យា ដើម្បីសម្រួលដល់ការជួយសង្គ្រោះប្រជាពលរដ្ឋ ហើយ​មាន​ល្បឿន​លឿន​ដល់ការស្រាវជ្រាវ និងផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ អះអាងថា ដើម្បីផ្តល់ប្រសិទ្ធភាពលើការងារខាងលើ ការ​ទទួល​ពាក្យ​បណ្តឹ​ង​លើអនឡាញនេះត្រូវបានដាក់ចេញនូវបទបញ្ជា និងគោល​ការណ៍​ដល់​មន្រ្តី​ទទួ​ល​បន្ទុក​យ៉ាង​ច្បាស់លាស់ ដោយគ្រប់ពេល​វេលា​ដែល​មាន​ប្រជាពលរដ្ឋ​ជួប​ប្រទះ​បញ្ហា​ប្រឈម​ដោយ​សារ​បទ​ល្មើសឆបោកនឹងមានមន្រ្តីទទួលហើយចាត់វិធានការទៅតាមនីតិវិធីជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក ថ្លែងថា បន្ទាប់ពីបង្កើតការទទួលពាក្យបណ្តឹងតាមអនឡាញ អគ្គស្នង​ការ​ដ្ឋាន​នគរបាលជាតិ បានគិតគូរពីផែន​ការ​បន្ទាប់​លើ​ការ​ប្រឆាំង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឲ្យ​ស្របទៅតាមសម័យកាល ដោយជំហានបន្ទាប់នឹងរៀបចំឲ្យមានជាភាសាបរទេស គឺ​ភាសា​ចិន និងភាសាអង់គ្លេសនាពេលឆាប់ៗខាងមុខ។

លោកឧត្តមសេនីយ៍ឯក បន្ថែមថា ការរៀបចំ​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​ការងារ​ប្រឆាំង​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា នឹងបន្តឥតឈប់​ឈរ​ប្រសិន​សម័យ​កាល​វិវឌ្ឍន៍​របស់​បច្ចេក​វិទ្យា​កាន់​តែ​ជឿនលឿន ដោយអគ្គស្នងការដ្ឋាន​នគរបាល​បាន​កំណត់​ពង្រឹង​ថែម​ទៀត​លើ​ធនធាន​មនុស្ស បច្ចេកវិទ្យា និងសុវត្ថិភាព៕ អត្ថបទ៖ ឧត្ដម​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm