នាព្រឹកថ្ងៃទី២៥ ខែមករាឆ្នាំ២០២៤នេះ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកក្រហមកម្ពុជាខេត្តសៀមរាប បានជួបទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។
នាឱកាសនោះលោកជំទាវ ទុយ ជិ បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍របស់ប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ នាពេលនេះ លោកជំទាវ បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ របស់កាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។
នៅក្នុងឱកាសនោះផងដែរលោកជំទាវ ទុយ ជិ និងគណៈប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ក៏បានដាំកូនឈើទាលនៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីទុកជាអនុស្សាវរីយ៍ ហើយបន្តទៀតគណៈប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ក៏បាន អញ្ជើញទស្សនាព្រៃឈើ ក្នុងសួនឧទ្យានសហវត្សកាកបាទក្រហមកម្ពុជាផងដែរ ៕





