ស្វីសសន្យាបង្កើនកញ្ចប់ថវិកាបន្ថែមលើសកម្មភាព និងបេសកកម្មរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញា ឆ្នាំ២០២៤

2024/01/25 09:22:53 pm        105

ប្រទេសស្វីសបានអបអរសាទរ និងកោតសរសើរចំពោះភាពជាប្រធាន ការប្តេជ្ញាចិត្ត និងការខិតខំ​ប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ព្រមទាំង​បានសន្យាផ្តល់​នូវកិច្ចសហការ គាំទ្រ និងចូលរួមជាមួយកម្ពុជា​ឱ្យទទួលបានជោគជ័យទៅតាមគោលដៅ​ដែលរំពឹង​ទុក ​ព្រមទាំងបានសន្យាបង្កើនកញ្ចប់ថវិកា​បន្ថែមសម្រាប់សកម្មភាព និង​បេសកកម្មរបស់​កម្ពុជា ក្នុងការធ្វើ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី ៥ នៃអនុសញ្ញានៅកម្ពុជា និងគាំទ្រដល់កិច្ចប្រជុំនានានៅទីក្រុងហ្សឺណែវ ក្នុងខែមិថុនា ឆ្នាំ២០២៤។

ការសាទរកោតសសើរនិងសន្យាគាំទ្រដល់កម្ពុជាយ៉ាងដូច្នេះ ខណៈឯកឧត្តមបណ្ឌិត លី ធុជ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ​នៃអនុ សញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគី ជាមួយ ឯកឧត្តម Jullien Thoni ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសស្វីសប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ​ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសស្វីសនា ថ្ងៃទី២៤ ខែមករាឆ្នាំ២០២៤ស្ថិតនៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។

ក្នុងជំនួបទ្វេភាគីនេះ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ បានផ្តោតលើការងារសំខាន់ៗចំនួន ៣ រួមមាន (១)ការផ្សព្វផ្សាយភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា របស់កម្ពុជា (២)ការកៀរគរការគាំទ្រនិងកិច្ចសហប្រតិបត្តិការពីដៃគូរពាក់ព័ន្ធ និង(៣)ការជំរុញឱ្យមានការចូលរួមជាមួយកម្ពុជាដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។

នៅកិច្ចប្រជុំទ្វេភាគីនេះកម្ពុជាបានទទួលនូវលទ្ធផលជាវិជ្ជមាន ដោយប្រទេសស្វីស បាន​អបអរសាទរ និងកោត សរសើរចំពោះភាពជាប្រធាន ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង​របស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានសន្យាផ្តល់នូវកិច្ចសហការ គាំទ្រ និងចូលរួមជាមួយកម្ពុជាឱ្យទទួលបានជោគជ័យទៅតាមគោលដៅដែលរំពឹងទុក ព្រមទាំង​បាន​សន្យាបង្កើនកញ្ចប់ថវិកាបន្ថែមសម្រាប់សកម្មភាព និងបេសកកម្មរបស់កម្ពុជា ក្នុងការធ្វើជា​ម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញានៅកម្ពុជា និងគាំទ្រ​ដល់កិច្ចប្រជុំនានានៅទីក្រុងហ្សឺណែវ ក្នុងខែមិថុនា ឆ្នាំ២០២៤៕ដោយ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm