គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆា ប្រកាសបើកការដ្ឋានសាងសង់ ក្នុងទំហំទឹកប្រាក់​សរុបខ្ទង់ ១០លានដុល្លារ

2024/01/25 10:11:16 pm        397

ភ្នំពេញ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់ គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆា ក្នុងទំហំទឹកប្រាក់សរុបខ្ទង់ ១០​លាន​ដុល្លារ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថី អូស៊ីអាយស៊ី (OCIC) ខណ្ឌជ្រោយចង្វារ រាជ​ធានី​ភ្នំពេញ ជាមួយនឹងការផ្តល់ជូននូវកញ្ចប់អាំងប៉ាវយ៉ាងពិសេសដែរ។

នៅក្នុងកម្មវិធីបើកការដ្ឋានសាងសង់គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆានេះ លោក សំរិត ម៉ារឌី ប្រធាន​ផ្នែកសិក្សាគម្រោង ប្លង់គម្រោងទីក្រុងរណបជ្រោយចង្វារ បានមាន​ប្រសាសន៍ថា គម្រោង​នេះរចនាបទឡើងប្រកបដោយវឌ្ឍនភាព និងប្រណីតភាពលើទំហំផ្ទៃដីសរុប ២ហិចតា តាមបែប Modernism Architecture កម្ពស់ ៦ជាន់ ដែលស័ក្តិសម សម្រាប់អ្នក​ដែល​មាន​បំណង​បើក​ហាង​គ្រឿងអលង្ការប្រណិតៗ, ការិយាល័យ, គ្លីនីក, និងក្រុមហ៊ុនធំៗ លើដង​មហា​វិថី​ដែល​មាន​ដង់ស៊ីតេប្រជាជនច្រើនកុះករ និងចរាចរខ្វែងខ្វាត់ អមដោយទេសភាព​ដ៏​ស្រស់​ត្រកាល​តាម​ដងទន្លេសាប និងទន្លេមេគង្គ ជាពិសេសនៅទល់មុខគម្រោងផ្សារទំនើប Big C តែម្តង។ លក្ខណៈ​ពិសេសរបស់គម្រោងនេះទៀតសោត គឺជាទីតាំងដ៏មានសក្កានុពលខ្លាំង ជាចរន្ត​ផ្លូវ​តភ្ជាប់​សេដ្ឋកិច្ច​ទី២ បន្ទាប់ពីស្ពានជ្រោយចង្វារ គឺតភ្ជាប់រវាងផ្លូវជាតិលេខ៥ និង៦អា ដែលជា​ច្រក​សេដ្ឋកិច្ច​សំខាន់ៗ​នៅក្នុងប្រទេស។

ដោយឡែក លោកស្រី មាន ដាវិន ប្រធានគ្រប់គ្រងផ្នែកលក់គម្រោងទីក្រុងរណបជ្រោយចង្វារ បាន​បញ្ជាក់ថា ខាងគម្រោងផ្តល់ជូនការបញ្ចុះតម្លៃ ៥% កញ្ចប់អាំងប៉ាវ​ពិសេស​មាន​ទឹកប្រាក់​ចំនួន​ ២៦,៨៨៨ដុល្លារ រួមទាំងកញ្ចប់មួយចំនួនថែមទៀត មានដូចជា៖ មិនគិត​ថ្លៃ​សេ​វា​គ្រប់​គ្រង​រយៈពេល ១ឆ្នាំ , កញ្ចប់ពិនិត្យសុខភាព , ការផ្សព្វផ្សាយព័ត៌មានលើ Light box រយៈពេល ១ឆ្នាំ និង​កម្មវិធីសំខាន់ៗមួយចំនួនផ្សេងទៀត។

សូមបញ្ជាក់ថា គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆា នឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៣០​ខែ​ខាង​មុខ ក្នុងដំណាក់ទី១។ ស្ថាបត្យកម្មនៃអគារ បានផ្តោតទៅលើសោភ័ណភាព ទំនើប និង​ពហុ​មុខងារ ដោយរួមបញ្ចូលយ៉ាងរលូនជាមួយបរិស្ថានទីក្រុង។ បន្ថែមពីនេះ គឺបច្ចេកវិទ្យា សុខ​មាល​ភាព​ក្នុងការរស់នៅ តម្រឹមជាមួយនិន្នាការទីផ្សារបច្ចុប្បន្ន និងធានា​ការ​សម្រប​ខ្លួន​ទៅ​នឹង​តម្រូវ​ការ​អាជីវកម្មនាពេលអនាគត។

សម្រាប់ព័ត៌មាន​លម្អិតសូមទំនាក់ទំនង៖ លេខទំនាក់ទំនង៖ 099 76 76 65 | 010 91 90 28 | 093 66 36 03 ,ឆាតសួរព័ត៌មាន: https://t.me/chroychangvarsatellitecity៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        48
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm