សមាជិកសភារដ្ឋ Florida បោះឆ្នោតរឹតបន្តឹងការចូលប្រើប្រាស់បណ្ដាញសង្គមរបស់កុមារ

2024/01/25 03:32:45 pm        64

សភាតំណាងរដ្ឋ Florida កាលពីថ្ងៃពុធ (ទី២៤ ខែមករា) បានអនុម័តសេចក្ដីស្នើច្បាប់ដែលមានគោលបំណងរារាំងពួកកុមារអាយុ ១៦ឆ្នាំ និងក្មេងជាងនេះមិនឲ្យចូលទៅប្រើប្រាស់វេទិកាបណ្ដាញសង្គម បន្ទាប់ពីមានសកម្មភាពស្រដៀងគ្នា នៅក្នុងរដ្ឋមួយចំនួន ដើម្បីទប់ស្កាត់ហានិភ័យតាមអ៊ីនធឺណិតចំពោះក្មេងៗវ័យជំទង់។

ដោយទទួលបានការអនុម័តពីសមាជិកគណបក្សទាំង២ ជាមួយនឹងសំឡេងឆ្នោត ១០៦ទល់នឹង១៣ វិធានការនេះនឹងតម្រូវឲ្យវេទិកាបណ្ដាញសង្គមលុបចោលគណនីរបស់អ្នកណាម្នាក់ ដែលមានអាយុក្រោម ១៧ឆ្នាំ និងប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់ភាគីទី៣ ដើម្បីពិនិត្យមើលកុមារមិនទាន់គ្រប់អាយុ។

សេចក្ដីស្នើច្បាប់នេះក៏នឹងតម្រូវឲ្យក្រុមហ៊ុនលុបជាអចិន្ត្រៃយ៍នូវព័ត៌មានផ្ទាល់ខ្លួន ដែលប្រមូលបានពីគណនីដែលត្រូវបានបិទ ហើយអនុញ្ញាតឲ្យឪពុកម្តាយនាំយកបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងអ្នកដែលមិនធ្វើដូច្នេះ។ នេះឥឡូវច្បាប់នូវត្រូវបានបញ្ជូនទៅព្រឹទ្ធសភារដ្ឋ Florida ដើម្បីពិចារណា។

អ្នកគាំទ្របាននិយាយថា វិធានការនេះ គឺចាំបាច់ដើម្បីការពារកុមារពីការមានជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀតដែលពួកគេនិយាយថា មានពាក់ព័ន្ធនឹងទៅនឹងការប្រើប្រាស់បណ្ដា្សង្គមហួសហេតុពេក ដែលអ្នករិះគន់ចំពោះទិដ្ឋភាពដ៏គួរឲ្យញៀនរបស់បណ្ដាញសង្គមនេះ និយាយថា ធ្វើឲ្យកុមារងាយរងគ្រោះជាពិសេស។

ក្រុមអ្នកប្រឆាំងជំទាស់ថា សេចក្ដីស្នើច្បាប់នេះដើរហួសឆ្ងាយ ដោយមានការជំរុញឲ្យមានវិធានការរឹតត្បិតតិចតួច ដូចជាការអនុញ្ញាតឲ្យឪពុកម្តាយជ្រើសរើសចូល ឬមិនអនុញ្ញាតឲ្យកូនៗរបស់ពួកគេប្រើប្រាស់បណ្ដាញសង្គមជាដើម។ Meta ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Instagram និង Facebook បានជំទាស់នឹងច្បាប់នេះ ដែលជាធម្មតាហៅថា HB1 ដោយនិយាយថា វានឹងកម្រិតឆន្ទានុសិទ្ធិរបស់មាតាបិតា និងបង្កើនការព្រួយបារម្ភអំពីឯកជនភាពទិន្នន័យ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am