កាតា «ហួសចិត្ត» នឹងសេចក្ដីរាយការណ៍ដែលថា មានការរិះគន់របស់លោក Netanyahu

2024/01/25 10:33:53 pm        87

ប្រទេសកាតាបាននិយាយ កាលពីថ្ងៃពុធ (ទី២៤ ខែមករា) ថា ខ្លួនមានការ «ហួសចិត្ត» ជាមួយនឹងការលើកឡើងដែលត្រូវបានសន្មតថា ជាសម្ដីរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលធ្វើការចោទប្រកាន់តាមរយៈខ្សែអាត់សំឡេង ដោយលោកហៅតួនាទីរបស់ប្រទេសអារ៉ាប់រ៉ួម ក្នុងនាមជាអ្នកសម្រុះសម្រួលក្នុងសង្គ្រាម នៅតំបន់ហ្កាហ្សាថា «មានបញ្ហា»។

បើយោងតាមសារព័ត៌មានអ៊ីស្រាអែល Channel 12 បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំមួយ ក្នុងសប្តាហ៍នេះជាមួយក្រុមគ្រួសារចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា លោក Netanyahu បានបន្ទោសប្រទេសកាតាថា បានផ្តល់ហិរញ្ញប្បទានដល់ក្រុមហាម៉ាស ហើយបាននិយាយថា លោកមានការខកចិត្ត ចំពោះការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការពង្រីកវត្តមានមូលដ្ឋានយោធា នៅក្នុងរដ្ឋឈូងសមុទ្រ។

ប្រទេសកាតា រួមជាមួយនឹងអេហ្ស៊ីប និងសហរដ្ឋអាមេរិក គឺជាអ្នកសម្របសម្រួលមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ១សប្តាហ៍ ក្នុងខែវិច្ឆិកា ដែលនាំទៅដល់ការដោះលែងចំណាប់ថ្នូរ ១០៥នាក់។

ក្នុងការខ្សែអាត់សំឡេងដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយ Channel 12 លោក Netanyahu បាននិយាយថា៖ «អ្នកមិនបានឮខ្ញុំអរគុណកាតាទេ ដែលសំខាន់មិនមានអ្វីខុសពីអង្គការសហប្រជាជាតិ ឬកាកបាទក្រហម ហើយថែមទាំងមានបញ្ហាទៀត។ ខ្ញុំគ្មានការបំភ័ន្តទាក់ទងនឹងពួកគេទេ។ ពួកគេមានមធ្យោបាយដាក់សម្ពាធលើក្រុមហាម៉ាស។ ហើយហេតុអ្វីមិនធ្វើ? ដោយសារតែពួកគេផ្តល់ហិរញ្ញប្បទានដល់ពួកគេ»។ លោកបានបន្ថែមថា នោះហើយ ទើបលោកមានការ «ខឹងសម្បាខ្លាំងណាស់» ចំពោះការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបន្តកិច្ចព្រមព្រៀងមូលដ្ឋានរបស់ខ្លួនជាមួយកាតា។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើវេទិកាបណ្ដាញសង្គម X អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al Ansari បាននិយាយថា ប្រទេសរបស់លោក «មានការហួសចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងដែលត្រូវបានចោទប្រកាន់ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេះ»។ កាតានៅតែចូលរួមក្នុងកិច្ចពិភាក្សា ដែលមានគោលបំណងធានាឲ្យមានកិច្ចព្រមព្រៀងចំណាប់ថ្នូរថ្មី ហើយលោក Ansari បាននិយាយថា ការកត់សម្គាល់របស់លោក Netanyahu គឺធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងទាំងនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm