
តុលាការកំពូលកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបញ្ចប់សេចក្តីសម្រេច ក្នុងការការគាំទ្រ ចំពោះជនរងគ្រោះនៃការបង្ខំឲ្យធ្វើការក្នុងសម័យសង្រ្គាមរបស់ប្រទេសជប៉ុន នៅក្នុងបណ្តឹងទាមទារសំណងពីអតីតនិយោជកជប៉ុនរបស់ពួកគេ។
តុលាការកំពូល បានចេញសេចក្តីសម្រេចចុងក្រោយលើបណ្តឹងសំណងចំនួនបីដាច់ដោយឡែកពីគ្នា ដែលប្តឹងដោយជនរងគ្រោះពលកម្មដោយបង្ខំចំនួន២៣នាក់ និងសមាជិកគ្រួសារជនរងគ្រោះចំនួន ១៨នាក់ទៀតចន្លោះឆ្នាំ ២០១៣ និង២០១៥ប្រឆាំងនឹងក្រុមហ៊ុន Nachi-Fujikoshi ដែលជាក្រុមហ៊ុនវិស្វកម្ម ជប៉ុន។
ជនរងគ្រោះជាស្ត្រីទាំងអស់ ត្រូវបានកៀរគរឲ្យទៅធ្វើការនៅរោងចក្ររបស់ក្រុមហ៊ុននៅ Toyama ប្រទេសជប៉ុន ពីឆ្នាំ ១៩៤៤-១៩៤៥ ខណៈដែលកូរ៉េខាងត្បូង ស្ថិតនៅក្រោមអាណានិគមរបស់ជប៉ុន តាមរយៈការគំរាមកំហែង ឬការបង្ខិតបង្ខំ។
ក្រោមសេចក្តីសម្រេចនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុន Nachi-Fujikoshi គួរតែបង់ប្រាក់ចន្លោះពី ៨០ លានវ៉ុន (៥៩.៨៨០ ដុល្លារអាមេរិក) ទៅ ១០០ លានវ៉ុនសម្រាប់ដើមបណ្តឹងម្នាក់ ដែលស្មើនឹង ២,១ ពាន់លានវ៉ុនជាសរុប បូកនឹងការប្រាក់សម្រាប់សំណង ដែលបានពន្យារពេល។
ប៉ុន្តែឱកាសមានកម្រិតទាបនៃក្រុមហ៊ុនក្នុងការធ្វើការទូទាត់នេះ ដោយសារតែជប៉ុន បានអះអាងថាសំណងទាំងអស់ដែលទាក់ទងនឹងការគ្រប់គ្រងអាណានិគមឆ្នាំ ១៩១០-៤៥ ត្រូវបានទូទាត់ ក្រោមសន្ធិសញ្ញាឆ្នាំ ១៩៦៥ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានប្រក្រតីភាព។