វាយកូនគោល៖ កីឡាការិនីវាយកូនគោលអាមេរិក Nelly Korda បានគ្រងជើងឯកការប្រកួតកម្មវិធី PGA Championship ដែលជាជ័យជំនះក្នុងការប្រកួតកម្មវិធីធំលើកដំបូងក្នុងអាជីព។ កីឡាការិនីវ័យ ២២ឆ្នាំរូបនេះបានចាប់ផ្ដើមថ្ងៃចុងក្រោយរបស់ខ្លួន ដោយមានពិន្ទុស្មើគ្នាជាមួយមិត្តរួមជាតិអាមេរិក Lizette Salas។

តែចាប់ផ្ដើមថ្ងៃចុងក្រោយពេលព្រឹក Korda ធ្វើបានយ៉ាងល្អដោយសំរេចបានមួយ Eagles នៅឡូទី ១២ ដែលធ្វើអោយ Salas ពិបាកនឹងដេញតាម។ បញ្ចប់ការប្រកួត Nelly Korda ធ្វើបានសរុប ១៩អាន់ឌើផា ឈ្នះអ្នកលេខ២ Lizette Salas ៣ស្ត្រូក។ កីឡាការិនីអ៊ីតាលី Giulia Molinaro និងកីឡាការិនីកូរ៉េ Kim Hyo-Joo បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ រួមមាន ១០អាន់ឌើផាដូចគ្នា។ ចំណែកបងស្រីរបស់ Nelly Korda គឺកីឡាការិនី Jessica Korda ធ្វើបាន ៤អាន់ឌើផា។ ជ័យជំនះនេះដែរក៏បានធ្វើអោយ Nelly Korda ឡើងមកកាន់លំដាប់លេខ ១ ពិភពលោកលើកដំបូងផងដែរ៕
អត្ថបទ៖នាង សុភាវុធ