
កសិករដែលកំពុងតវ៉ាបានបិទផ្លូវដ៏មមាញឹកមួយនៅជិតភូមិរ៉ុគិនគ័រ នៅថ្ងៃព្រហស្បត៍នេះ ដើម្បីដាក់សម្ពាធរដ្ឋាភិបាលឲ្យបន្ធូរបន្ថយនិយ័តកម្ម និងជួយទប់ស្កាត់ការនាំចូលតម្លៃថោក និងការចំណាយខ្ពស់។
ត្រាក់ទ័រជាច្រើនគ្រឿងបានបិទផ្លូវA1ដែលជាផ្នែកមួយនៃការតវ៉ានៅទូទាំងប្រទេស ដើម្បីទាមទារឲ្យការបង់ពន្ធ និងស្ថានភាពរស់នៅមានភាពប្រសើរឡើង។
ការតវ៉ាដែលបានបង្ហាញឲ្យឃើញមិនមានសញ្ញាធូរស្រាលនោះ គឺជាការប្រឈមដ៏ធំបំផុតលើកដំបូងសំរាប់នាយករដ្ឋមន្រ្ដីបារាំងថ្មី គឺលោកហ្គាប្រីយ៉ែល អាតាល់(Gabriel Attal)។
កសិករ ភាគច្រើនដែលជាអ្នកផលិតកសិកម្មធំជាងគេបំផុតរបស់សហភាពអឺរ៉ុបកំពុងប្រឈមផ្នែកហិញ្ញវត្ថុ ហើយបាននិយាយថាជីវភាពរបស់ពួកគេត្រូវរងការគំរាមកំហែងស្របពេលដែលអ្នករាយម្ហូបអាហារដែល
កំពុងបង្កើនការដាក់សម្ពាធ ដើម្បីអោយមានការបញ្ចុះតម្លៃបន្ទាប់ពីរយៈពេលអតិផរណាឡើងខ្ពស់៕