
នាយករដ្ឋមន្រ្ដីថៃ លោកសេដ្ឋា ថាវីស៊ីន (Srettha Thavisin) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃ និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នានៅក្នុងការលើកកម្ពស់កម្រិតភាពជាដៃគូរយុទ្ធសាស្រ្ដរវាងប្រទេសទាំងពីរ។
លោកនិងប្រធានាធិបតីអាល្លឺម៉ង់ លោកហ្រ្វេង វ៉លថើរ ស្ដាញម៉ាយអ៊ើ (Frank-Walter Steinmeier) បានចូលរួមកិច្ចប្រជុំទ្វេរភាគីនៅឯវិមានរដ្ឋាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះក្នុងអំឡុងពេលក្រោយ
ទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។
លោកសេដ្ឋា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា
លោកស្ដាញម៉ាយអ៊ើ មានគ្រោងការទស្សនកិច្ច៣ថ្ងៃនៅក្នុងប្រទេសថៃ ហើយបានបន្ថែមថា ប្រទេសទាំងពីរ បានលើកឡើងនៅប្រធានបទផ្សេងៗនៅក្នុងកិច្ចពិភាក្សារបស់ពួកគេ ក្នុងនោះរួមមាន ពាណិជ្ជកម្មផងដែរ។
យោងតាមសេចក្ដីថ្លែងការរបស់ការិយាល័យនាយករដ្ឋមន្រ្ដីថៃបានអោយដឹងថា មេដឹកនាំទាំងពីថែមទាំង ផ្លាស់ប្ដូរទស្សនៈគ្នាពីជម្លោះភូមិសាស្រ្ដនយោបាយផងដែរ។
ប្រធានាធិបតីអាល្លឺម៉ង់បានថ្លែងថា ការដោះលែងមេបក្សប្រឆាំងរបស់ប្រទេសថៃ គឺលោកភីថា លឺចារឺនរ៉ាត់ (Pita Limjaroenrat) ស្ដីពីការរំលោភច្បាប់បោះឆ្នោតនោះ ត្រូវាបានចាត់ទុកថា ជាសញ្ញាលើកទឹកចិត្ដមួយប្រកបដោយភាពវិជ្ជមាន៕