
ប្រជាជននៅថ្ងៃព្រហស្បតិ៍នេះ បានរុករកមើលនៅពាសពេញកម្ទេចអគារដែលខូចខាតក្នុងក្រុងរ៉ាហ្វា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលត្រូវវិហារអ៊ីស្លាមមួយ និងអគារដែលនៅជុំវិញមក។
ក្រសួងសុខាភិបាលតំបន់ហ្កហ្សា បាននិយាយថា មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
មន្រ្ដីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មនុស្សយ៉ាងហោចណាស់២៥.៧០០នាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្កាហ្សា ក្នុងសង្រ្គាមនេះ។ ដោយឡែក អ៊ីស្រាអែល បានចាប់ផ្ដើមវាយប្រហារបស់ខ្លួនគឺដើម្បីបោសសម្អាតក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះ បានវាយលុកចូលក្នុងក្រុងតូចៗរបស់អ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា ដែលបានសម្លាប់មនុស្សអស់១.២០០នាក់ និងមនុស្សជាង២៤០នាក់ត្រូវបានចាប់ជាចំណាប់ថ្នូរ៕