
អង្គភាពប្រដាប់អាវុធនៃក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅថ្ងៃព្រហស្បតិ៍នេះ បានផ្សព្វផ្សាយវីដេអូមួយបង្ហាញពីការដាក់គោលដៅវាយប្រហារនូវអ្វីដែលគេនិយាយថា បានផ្ដោតទៅលើរថពាសដែករបស់អ៊ីស្រាអែល។
អ្នកសារព័ត៌មានរ៉យទ័រ មិនអាចបញ្ជាក់ទីកន្លែងឬ កាលបរិច្ឆេទនៃវីដេអូនេះបានទេ។
ដោយឡែក អ៊ីស្រាអែល បានចាប់ផ្ដើមសង្រ្គាមរបស់ខ្លួនដើម្បីបោសសម្អាតក្រុមហាម៉ាស បន្ទាប់ពីក្រុមនេះ បានវាយលុកឆ្លងកាត់របងព្រំដែននៅក្នុងការចូលលុកលុយគួរអោយតក់ស្លុតមួយក្នុងក្រុងតូចៗនិង
មូលដ្ឋានដែលនៅជិតព្រំដែនកាលពីថ្ងៃទី៧តុលា ដោយបានសម្លាប់មនុស្សអស់១.២០០នាក់ និងបានចាប់មនុស្សប្រមាណជា ២៤០នាក់ធ្វើជាចំណាប់ថ្នូរ៕