Ivan Perisic តេស្ត​វិជ្ជមាន Covid-19 អវត្តមាន​ពី​ក្រុម​ក្រូ​អាស៊ី​ពេល​ជួប​អេ​ស្ប៉ា​ញ​យប់​នេះ​

2021/06/28 09:47:39 pm        24

​បាល់ទាត់៖ ​ក្រុម​ក្រូ​អាស៊ី​នឹង​ត្រូវ​បាត់បង់​ខ្សែប្រយុទ្ធ​ស្លាប​សំខាន់​មួយ​រូប​គឺ Ivan Perisic បន្ទាប់​ពី​កីឡាករ​របស់ Inter Milan ធ្វើតេស្ត​ឃើញ​វិជ្ជមាន Covid-19 ខណៈ​ក្រុម​ក្រូ​អាស៊ី​នឹង​ត្រូវ​ជួប​ជាមួយ​អេ​ស្ប៉ា​ញ​ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ Euro ២០២០ យប់​នេះ​។​

​​កីឡាករ​វ័យ ៣២​ឆ្នាំ​រូប​នេះ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ ១​គ្រាប់​ពេល​ក្រូ​អាស៊ី​យកឈ្នះ​ស្កុ​ត​ឡេ​ន ៣-១ ឡើង​មក​កាន់​វគ្គ ១៦ក្រុម​នេះ​។​ ​Ivan Perisic នៅ​ពេល​នេះ​ត្រូវ​ប្រើ​ពេល ១០ ដើម្បី​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់ដោយឡែក​ពី​គេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​ក្រូ​អាស៊ី​។ ​​ចំណែក​ឯ​កីឡាករ​ផ្សេងទៀត រួម​ជាមួយ​សមាជិក​ក្រុមការងារ​របស់​ក្រុម​ក្រូ​អាស៊ី ​សុទ្ធតែ​ធ្វើតេស្ត​អវិជ្ជមាន​ទាំងអស់​។​

​​ក្រុម​ឈ្នះ​ពី​ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ​យប់​នេះ​រវាង​អេ​ស្ប៉ា​ញ និង​ក្រូ​អាស៊ី​នឹង​ត្រូវ​បន្ត​ដំណើរ​ទៅ​ទឹកដី​រុស្ស៊ី​វគ្គ ៨​ក្រុម​ចុងក្រោយ​នៅ​កីឡដ្ឋាន St. Petersburg​។​ ​Ivan Perisic គឺជា​កីឡាករ​ដែល​មាន​បទពិសោធន៍​ក្រាស់ក្រែល​មួយ​រូប​របស់​ក្រូ​អាស៊ី ដែល​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​ដល់​ទៅ ១០៤​លើក​ឈរ​លំដាប់​លេខ​៦ ខណៈ Luka Modric គឺជា​អ្នក​ដែល​បង្ហាញខ្លួន​ច្រើន​ជាង​គេ​ឱ្យ​ក្រូ​អាស៊ី​៕

​​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm