លោក Donald Trump បាននាំមុខ៦ពិន្ទុលើលោកប្រធានាធិបតីប្រជាធិបតេយ្យ Joe Biden នៅក្នុងការស្ទង់មតិរបស់សារព័ត៌មានReuters និងក្រុមហ៊ុនស្រាវជ្រាវទីផ្សាររបស់ប្រទេសបារាំង Ipsos ដែលបង្ហាញថាប្រជាជនអាមេរិកមិនសប្បាយចិត្តចំពោះការប្រកួតជាថ្មីនៃការបោះឆ្នោតដែលនាំឲ្យមានការផ្តោតការយកចិត្តទុកដាក់ខ្លាំងនៅក្នុងសប្តាហ៍នេះ។
ការស្ទង់មតិទូទាំងប្រទេសរបស់មនុស្សពេញវ័យអាមេរិកចំនួន១.២៥០នាក់ បានបង្ហាញថា លោក Trump នាំមុខលោក Biden ពី ៣៤%ទៅ ៤០% ខណៈអ្នកផ្សេងទៀតនៅមិនទាន់ប្រាកដ ឬគ្រោងបោះឆ្នោតឱ្យនរណាម្នាក់ផ្សេងទៀត ឬមិនបោះឲ្យអ្នកណាតែម្ដង។
លទ្ធផលនេះតំណាងឱ្យការកើនឡើងសម្រាប់លោក Trump បន្ទាប់ពីការស្ទង់មតិរបស់ប្រភពចំនួន២ខាងលើ ដែលធ្វើឡើងនៅដើមខែនេះបានបង្ហាញថាលោកនិងលោក Biden មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា ទោះបីជាការស្ទង់មតិទូទាំងប្រទេសពុំបានផ្ដោតលើចំណុចសំខាន់នៃការប្រកួតប្រជែងលើអង្គបោះឆ្នោតដែលនឹងត្រូវសម្រេចក្នុងរដូវស្លឹកឈើជ្រុះនេះ ក្នុងរដ្ឋប្រកួតប្រជែងនៅតាមបណ្ដារដ្ឋក៏ដោយ។
ស្របពេលលោក Trump បានយកឈ្នះគូប្រជែងចម្បងតែមួយគត់របស់លោកដែលនៅសល់ លោកស្រីនីគីហាលី ( Nikki Haley) នៅរដ្ឋ ញូវ ហែមស៊រ (New Hampshire) កាលពីថ្ងៃអង្គារ អ្នកឆ្លើយសំណួរប្រហែល ៦៧% បានស្ទង់មតិកាលពីថ្ងៃចន្ទដល់ថ្ងៃពុធបាននិយាយថា ពួកគេ ធុញទ្រាន់នឹងការមើលឃើញបេក្ខជនដដែលនៅក្នុងការបោះឆ្នោតប្រធានាធិបតី ហើយចង់បានអ្នកថ្មី។ ប៉ុន្តែមានចំនួន១៨% ប៉ុណ្ណោះដែលនិយាយថាពួកគេនឹងមិនទៅបោះឆ្នោត ប្រសិនបើ Biden និង Trump គឺជាជម្រើសរបស់ពួកគេនោះ ៕