រុស្ស៊ី៖ អាកាសយានិករុស្សីនិយាយថា លោកបានទម្លាក់គ្រាប់បែកពីលើអាកាស ទៅលើផ្លូវនាវាពិឃាដចក្រភពអង់គ្លេស ដើម្បីបង្ខំឲ្យនាវាចាកចេញពីតំបន់ជិតតំបន់គ្រីមៀ ដែលប្រទេសរុស្សីអះអាងជាដែនទឹករបស់ខ្លួន។
ចក្រភពអង់គ្លេសបានច្រានចោលរឿងរ៉ាវនេះ និងបានទទូចថា នាវារបស់ខ្លួនមិនត្រូវបានបាញ់ឡើយ ដោយអះអាងថា នាវាកំពុងបើកក្នុងផ្លូវទឹករបស់ប្រទេសអ៊ុយក្រែន។ ឧប្បត្តិហេតុនៅលើសមុទ្រខ្មៅកាលពីថ្ងៃពុធ ចក្រភពអង់គ្លេសបានទទូចថា នាវា HMS Defender ធ្វើដំណើរតាមរយៈផ្លូវធ្វើដំណើរ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងស្ថិតនៅលើដែនទឹកប្រទេសអ៊ុយក្រែនជិតតំបន់គ្រីមៀ។
ចក្រភពអង់គ្លេស ក៏ដូចជាពិភពលោកបានទទួលស្គាល់តំបន់គ្រីមៀ ជាផ្នែកនៃប្រទេសអ៊ុយក្រែន ទោះបីជាមានការភ្ជាប់ឧបសម្ព័ន្ធឧបទ្វីបដោយប្រទេសរុស្សីក៏ដោយ។ រុស្សីបានប្រកាសថា សកម្មភាពរបស់នាវា HMS Defender គឺជាការបង្កហេតុ និងបានព្រមានថា នៅពេលក្រោយប្រទេសរុស្សីនឹងបាញ់នាវាដែលបំពាន ប្រសិនបើនាវាទាំងនេះសាកល្បងម្តងទៀត ចំពោះការសម្រេចរបស់យោធារុស្សី៕
អត្ថបទ៖ ប៊ុនថន