ប្រធានាធិបតីប្រទេសទួរគី នៅទីបំផុតបានយល់ព្រមលើសំណើរបស់ប្រទេសស៊ុយអែត ក្នុងការចូលរួមជាមួយអង្គការណាតូ កាលពីថ្ងៃព្រហស្បតិ៍ (២៥ មករា) ដោយបញ្ចប់ការពន្យារពេលជាច្រើនខែ ហើយទុកឱ្យតែប្រទេសហុងគ្រី ជាអ្នកប្រឆាំងតែម្នាក់គត់លើសមាជិកភាពនៃសម្ព័ន្ធយោធារបស់រដ្ឋធានីស្តុកខុម (Stockholm)។

ទីភ្នាក់ងារផ្សព្វផ្សាយផ្លូវការរបស់ប្រធានាធិបតីបានបង្ហាញថា លោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) បានចុះហត្ថលេខាលើការផ្តល់សច្ចាប័ននៅក្នុងសភាទួរគី លើសំណើសមាជិកភាពនេះ ប្រហែលរយៈពេល ២០ខែ បន្ទាប់ពីទីក្រុងស្តុកខុម បានស្នើសុំជាលើកដំបូងដើម្បីចូលរួមជាមួយអង្គការណាតូ បន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ី លើអ៊ុយក្រែន។

ការផ្តល់សច្ចាប័នរបស់សភាទួរគីកាលពីថ្ងៃអង្គារ បានជម្រះឧបសគ្គដ៏ធំបំផុតដែលនៅសេសសល់ក្នុងការពង្រីកសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។

នាយកផ្នែកទំនាក់ទំនងរបស់ប្រធានាធិបតីបាននិយាយថា លោក អឺដូហ្កាន់ (Erdogan) បាន «សម្រេចបោះពុម្ពច្បាប់» ស្តីពីការចូលជាសមាជិកអង្គការណាតូ របស់ប្រទេសស៊ុយអែត ដែលអនុម័តដោយសភា និងបានចុះហត្ថលេខាលើក្រឹត្យរបស់ប្រធានាធិបតី ដែលអនុម័តពិធីសារចូលជាសមាជិករបស់រដ្ឋធានីស្តុកខុម៕