លោកអានដ្រេកាតូផូលូវ (Andrei Kartopolov)អតីតតឧត្ដមសេនីយ៍រុស្ស៊ីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែន បានផ្ដល់ការព្រមានរយៈពេល១៥នាទី មុនពេលយន្តហោះដឹកអ្នកទោសអ៊ុយក្រែនរបស់រុស្ស៊ី បានចូលទៅក្នុងតំបន់មួយ ជាទីដែលយន្តហោះត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃពុធទី២៤ខែមករា ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។

ក្រុងមូស្គូ បានចោទប្រកាន់អ៊ុយក្រែន ថាបានបាញ់ទម្លាក់យន្តហោះ អ៊ីលយូស៊ីន អាយធី ៧៦ (Ilyushin Il-76)របស់រុស្ស៊ី នៅក្នុងតំបន់បេលក្រដ(Belgorod)របស់ប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សទាំងអស់ចំនួន៧៤នាក់ លើយន្តហោះ រួមទាំងទាហានអ៊ុយក្រែនដែលរុស្ស៊ីចាប់បានចំនួន៦៥នាក់ ពេលកំពុងធ្វើដំណើរទៅកាន់ទីតាំងសម្រាប់ដោះដូរឈ្លើសឹករបស់រុស្ស៊ី។

គណៈកម្មការស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះនោះត្រូវបានបាញ់ដោយមីស៊ីលបាញ់ពីលើដីទៅលើអាកាស ផលិតដោយប្រទេសអ៊ុយក្រែន។
អ៊ុយក្រែន បានច្រានចោលការចោទប្រកាន់ដែលថាខ្លួនបានទទួលការព្រមានមួយដូចមាត់រុស្ស៊ីថា ។អ៊ុយក្រែន បានប្រកែក និងបញ្ជាក់ ដែលថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះនោះ ប៉ុន្តែ បានបញ្ជាក់លម្អិតពី ការអះអាងនិងការអំពាវនាវរបស់ក្រុងមូស្គូ សម្រាប់ការអំពាវនាវឲ្យមានការស៊ើបអង្កេតជាអន្តរជាតិ។

លោកស្រី រ៉ូសេម៉ារី ឌីកាឡូ (Rosemary DiCarlo) ប្រធានផ្នែកនយោបាយរបស់អង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សានេះថា ក្រុមប្រឹក្សាសន្តិសុខអង្គគារសហប្រជាជាតិ បានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍ តបតាមសំណើរបស់រុស្ស៊ីដើម្បីពិភាគ្សាពីយន្តហោះដែលបានធ្លាក់។ អង្គការសហប្រជាជាតិពុំមានតួនាទីក្នុងការផ្ទៀងផ្ទាត់កាលៈទេសៈនៃការធ្លាក់យន្តហោះនោះទេ៕