រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ បានព្រមានថា ប្រទេសអាល្លឺម៉ង់ មិនទាន់ត្រៀមខ្លួនជាស្រេច ដើម្បីការពារខ្លួនពីបញ្ហាសន្តិសុខដែលនឹងប្រឈមមុខនឹងអឺរ៉ុប នាពេលអនាគតនោះទេ។

លោកបូរីស ពីស្តូរៀស (Boris Pistorius) ដែលបានអំពាវនាវជាញឹកញាប់ឲ្យប្រទេសអាល្លឺម៉ង់ត្រៀមខ្លួនធ្វើសង្រ្គាមជាស្រេច ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីមួយឆ្នាំមុន បាននិយាយថា វាចាំបាច់ដើម្បីត្រៀមខ្លួន ដើម្បីប្រឈមនឹងការគំរាមកំហែងដែលបង្កឡើងដោយប្រទេសរុស្ស៊ី និងតួអង្គផ្សេងទៀត។

លោកបានប្រាប់ទាហានសិក្ខាកាម នៅឯសាលាបណ្ឌិត្យយោធានៅទីក្រុងហាំប៊ឺក (Hamburg)កាលពីថ្ងៃពុធថា៖«តើយើងត្រៀមខ្លួនយ៉ាងហ្មត់ចត់ ដើម្បីការពារប្រទេសនេះក្នុងគ្រាអាសន្នឬយ៉ាងណាង? ហើយនេះយើងជានរណា? ការជជែកវែកញែកនេះ ត្រូវតែមាន»។

លោក ពីស្តូរៀស បានព្រមានថា សន្តិភាពនៅអឺរ៉ុប គឺ «លែងជាភាពប្រាកដប្រជា ដែលមិនអាចប្រកែកបានឡើយ ដោយបន្ថែមថា តួនាទីរបស់កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បានផ្លាស់ប្តូរ ចំពេលមានការផ្លាស់ប្តូរបញ្ហាប្រឈមផ្នែកសន្តិសុខជាច្រើន ដែលត្រូវប្រឈមមុខដោយប្រទេសអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តណាតូផ្សេងទៀត។
លោកបានបញ្ជាក់ថា៖«អាល្លឺម៉ង់ គឺជាដើរតួដ៏រឹងមាំ និងសកម្មជាងមុន នៅក្នុងគោលនយោបាយសន្តិសុខ រួមទាំងផ្នែកយោធាផងដែរ»។