តំបន់មួយចំនួន រងគ្រោះដោយការរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃបុណ្យចូលឆ្នាំថ្មី នៅតែស្ថិតក្នុងអាកាសធាតុត្រជាក់ខ្លាំង។ គំនរព្រិលធ្លាក់នៅលើដី មាននៅគ្រប់ទីកន្លែង។

ទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន បាននិយាយថា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃសុក្រនេះ ព្រិលកម្ពស់១១សង់ទីម៉ែត្រ បានគរកកកុញនៅក្នុងទីក្រុង Suzu និង Kanazawa ហើយ ៩សង់ទីម៉ែត្រ បានធ្លាក់គរក្នុងទីក្រុង ណាណាវ (Nanao)។

សីតុណ្ហភាពទាបពេញមួយយប់ ដែលបានកត់ត្រានៅម៉ោង ៦ ព្រឹក នៅថ្ងៃសុក្រ មាន ដក១,១ អង្សាសេនៅក្នុងផ្នែកមួយចំនួនក្នុងទីក្រុង វ៉ាជីម៉ា(Wajima) និង ០,២ អង្សារ នៅក្នុងទីក្រុង Nanao ។
មន្ត្រីកំពុងក្រើនរំលឹកដល់អ្នកបើកបរឲ្យមានការប្រុងប្រយ័ត្ន ព្រោះផ្លូវរអិលនិងមានព្រិល កំពុងបង្កការរំខានដល់ការធ្វើចរាចរណ៍។
អ្នកនៅរស់រានមានជីវិតមួយចំនួន ទំនងជាបានស្លាប់ដោយសារការរស់នៅក្នុងទីជម្រក ឬមជ្ឈមណ្ឌលជម្លៀសជាច្រើនថ្ងៃបន្ទាប់ពីការរញ្ជួយដី។ ក្រុមមន្ត្រី កំពុងណែនាំអ្នកជម្លៀសឱ្យមានចំណាត់ការ ដើម្បីការពារការទទួលកម្តៅមិនគ្រប់គ្រាន់។ មន្ត្រីកំពុងជំរុញឱ្យពួកគេពិនិត្យសុខភាពគ្នាទៅវិញទៅមក ប្រើប្រាស់ភួយដើម្បីរក្សាកម្តៅ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីការពារសីតុណ្ហភាពក្នុងខ្លួនមិនឱ្យធ្លាក់ចុះ ។